តាម​ពិត! Ken Miles ​វីរៈបុរស​នៃរឿង​ Ford vs. Ferrari ​គឺ​បានចាប់ផ្តើមជាមួយនឹង​រថយន្ត MG

  • 2019-11-28 07:10:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីរបុរស​នៃ​​ខ្សែ​ភាពយន្ដ​ហូលីវូដ​ចុង​ក្រោយ “Ford vs. Ferrari” ​បង្អស់​ដែល​ចំណាយ​​​​ថវិកា​លើ​ការ​ផលិត​អស់​ខ្ទង់​ ១០០ លាន​ដុល្លារ​​នោះ គឺ​​អ្នកប្រណាំងរថយន្តល្បីឈ្មោះ Ken Miles។

វិស្វករ​រូប​នេះ​បាន​ធ្វើ​​​ឲ្យ​ ការងារ​ជា​ជាង​ផ្នែក​មេកានិច​និង​អ្នក​បើក​យន្តហោះ​ប្រណាំង​គ្នា​ក្លាយ​ទៅ​ជា​រឿង​ព្រេង​មួយ​នៅ​ពេល​គាត់​ឈ្នះ​​ពាន​ពី​​កម្មវិធី​​​ប្រណាំង​​រថយន្ត​ Le Mans ជា​មួយ​នឹង​រថយន្ត Ford GT ដំបូង​បង្អស់។

លោក Ken Miles

ប៉ុន្តែ​មុន​និពន្ធ​រឿង​នេះ​ Ken Miles មាន​ដើម​កំណើត​មក​ពី​ប្រទេស​អង់គ្លេស​ហើយ​បាន​ចាប់​ផ្ដើម​អាជីព​ប្រណាំង​រថយន្ត​របស់​គាត់​ជា​មួយ​ម៉ាក​រថយន្ត​របស់​​​ក្រុមហ៊ុនMGចក្រភពអង់គ្លេស។ ចាប់​​​ពី​ឆ្នាំ ១៩៥១ ដល់ ១៩៥៦ វីរបុរស​រូប​នេះ​បាន​ប្រណាំង​ដោយ​ប្រើ​​រថយន្ត ​MG ​ហើយ​ទទួល​បាន​ជ័យជំនះ​​​ចំនួន​ ១៤ ​លើក​ក្នុង​​ការ​ប្រកួត​យក​ពានរង្វាន់​នៅ​អាមេរិក។ ប៉ុន្តែ​មិន​ត្រឹម​តែ​គាត់​បើក​ឡាន​តែ​ប៉ុណ្ណោះ​ទេ​គាត់​ក៏​ជា​អ្នក​ដែល​បាន​បង្កើត​វា​ពី​ដំបូង​ផង​ដែរ។

លោក Ken Miles ជា​មួយ​រថយន្ត MG

ម៉ាស៊ីន​ដែល​ផលិត​ដោយ​លោក Miles គឺ​ទទួល​បាន​ជោគ​ជ័យ​គួរ​ឱ្យ​កត់​សម្គាល់​ ហើយ​ដោយ​សារ​តែ ​លោក​ធ្វើ​ឱ្យ​វា​មើល​ទៅ​ងាយ​ស្រួល​។ ដូច្នេះ​វា​ពិត​ជា​មិន​មាន​ការ​សង្ស័យ​​នោះ​ទេ​ថា វា​បាន​ជួយ​ក្នុង​ការ​​បំផុស​គំនិត​សម្រាប់​ការ​ផលិត​ម៉ាស៊ីន​រថយន្ត​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​​នៅ​ប៉ុន្មាន​ឆ្នាំ​បន្ទាប់​មក​ទៀត៕

អត្ថបទពេញនិយម