យុវជន​ឆ្នើម​កាយសម្ព័ន្ធ​កម្ពុជា​ វៃ​ ភត្រា​ ទោះ​សមត្ថភាព​រីកចម្រើន​ខ្លាំង​ ប៉ុន្តែ​សង្ឃឹម​ត្រឹម​៥០%​ នៅ​ស៊ីហ្គេម​

  • 2019-11-29 03:34:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កីឡាករ​វ័យ​ក្មេងរបស់​កម្ពុជា​លើ​ប្រភេទ​កីឡា​កាយសម្ព័ន្ធ​ វៃ​ ភត្រា​ ការ​ប្រកួត​ស៊ីហ្គេម​ប៉ុន្មាន​ថ្ងៃ​ទៀត​នេះ​ ដាក់​ក្ដី​សង្ឃឹម​ត្រឹម​ ៥០%​ បើ​ទោះ​ជា​បាន​ហ្វឹកហាត់​នៅ​ឯ​ប្រទេស​ចិន​ និង​មាន​ភាព​រីកចម្រើន​ខ្លាំង​យ៉ាង​ណា​ក្ដី។​

កីឡាករ វៃ ភត្រា

វៃ​ ភត្រា​ បាន​ឲ្យ​ដឹង​មុន​ចេញ​ទៅ​ ហ្វីលីពីន​ ៣ថ្ងៃ​មុន​នេះ​ថា​ មូលហេតុ​សង្ឃឹម​ត្រឹម​៥០%​នៃ​ការ​ប្រកួត​ស៊ីហ្គេម​ ក៏​ដោយ​សារ​តែ​ប្រទេស​ចូលរួម​ផ្សេងៗ​គឺ​សុទ្ធ​តែ​ខ្លាំង​ និង​មាន​បទ​ពិសោធ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តូច​ធំ​ជា​ច្រើន​ ខណៈ​ខ្លួន​ឯង​វិញ​ទើប​តែ​ជា​លើក​ទី១​ប៉ុណ្ណោះ។​

លោក ណយ ផាន់ណា អគ្គលេខាធិការសហព័ន្ធ

យ៉ាង​ណា​ក៏​ដោយ​ កីឡាករ​កាយសម្ព័ន្ធ​វ័យ​១៨​ឆ្នាំ​រូប​នេះ​ ប្ដេជ្ញា​ថា​នឹង​ខំ​ប្រឹង​ប្រកួត​ឲ្យ​អស់​ពី​សមត្ថភាព​ ទោះ​ជា​ត្រូវ​តតាំង​ជា​មួយ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ វៀតណាម​ ហ្វីលីពីន​ម្ចាស់​ផ្ទះ​ដូច​នេះ​ក្ដី។​ ភត្រា​ បន្ថែម​ថា​ ខ្លួន​ទទួល​បាន​បទ​ពិសោធ​ និង​ភាព​រីកចម្រើន​ខ្លាំង​មួយ​រយៈពេលដែល​បាន​ទៅ​ហាត់​នៅ​ប្រទេស​ចិន​កន្លង​ទៅ​ថ្មីៗ​នេះ។

កីឡាករ វៃ ភត្រា

រំលឹក​ដែរ​ថា​ កីឡាករ​ វៃ​ ភត្រា​ និង​ថ្នាក់​ដឹកនាំ​កីឡា​ ឯកឧត្តម​ វ៉ាត់​ ចំរើន​ បាន​ចេញ​ពី​ប្រទេស​កម្ពុជា​តាំង​យប់​ទី២៦​ ខែ​វិច្ឆិកា​ ២០១៩​ មក​ម្ល៉េះ​ដើម្បី​ត្រៀម​ការ​ប្រកួត​នៅ​ថ្ងៃ​ទី១​ ខែ​ធ្នូ​ នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣០​ នៅ​ឯ​ប្រទេស​ហ្វីលីពីន។​ វៃ​ ភត្រា ​លេង​លើ​វិញ្ញាសា​ Articstic៕​

អត្ថបទ៖ នួន ស៊ីណា​