ពិព័រណ៍​វិទ្យាសាស្ត្រ STEM លើក​ទី ១៥ ថ្ងៃ​ទី ១​មាន​អ្នក​ចូល​រួម​ច្រើន​នឹក​ស្មាន​មិន​ដល់

  • 2019-11-29 04:35:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥ បាន​ប្រព្រឹត្ត​ទៅ​ដោយ​មាន​អ្នក​ចូល​រួម​យ៉ាង​ច្រើន​នៅ​ថ្ងៃ​ទី ១​ ដោយ​មាន​ការ​កៀរគរ​បណ្ដា​សហគមន៍​ស្ទែម​ដ៏​មោះមុត​ជុំវិញ​ការ​សិក្សា​មុខវិជ្ជា​វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា។

មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥ ដែល​មាន​​លក្ខណៈ​បៃតង និង​មាន​ការ​ល្បង​សមត្ថភាព​អ្នក​ចូលរួម និង​ភ្ញៀវ​ដែល​មក​ចូលរួម​ទស្សនា ឱ្យ​ក្លាយ​ខ្លួន​ជា​វីរជន​បរិស្ថាន ព្រម​ទាំង​ពិចារណា​អំពី​ការ​រួម​ចំណែក​ជា​លក្ខណៈ​បុគ្គល​ដើម្បី​សម្រេច​បាន​បរិស្ថាន​ស្អាត និង​មាន​ចីរភាព។

ថ្ងៃទី១ មហោស្រព​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥៖

នៅ​ក្នុង​ព្រឹត្តិការណ៍​​នេះ​ដែល​ក៏​មាន​ការ​តាំង​បង្ហាញ គម្រោង​ស្ទែមរបស់សិស្សដ៏អស្ចារ្យ​ជាង​ ២០០ ​គម្រោង​ដាក់​តាំង​បង្ហាញ​ ការ​ប្រកួតប្រជែងរ៉ូបូត សកម្មភាព​កុមាររីករាយ និង​បាឋកថា​ស្ទែម ដើម្បី​បំផុស​គំនិតអ្នក ហើយអ្នកពិតជាមិនចង់បាត់បង់ឱកាសនេះឡើយ។ ព្រឹត្តិការណ៍​មហោ​ស្រព​ដ៏​ធំ ឆ្នាំ​នេះ មាន​រៀប​ចំឡើង​ដោយ​​​អង្គការ​ពិព័រណ៍វិទ្យាសាស្រ្ត​កម្ពុជា និង​ការគាំទ្រ​ដ៏ខ្ពង់ខ្ពស់​របស់​ក្រសួង​អប់រំ យុវជន និងកីឡា និង​ក្រសួងបរិស្ថាន។

នាយិកាអង្គការពិព័រណ៍វិទ្យាសាស្រ្តកម្ពុជា លោកស្រី​បណ្ឌិត Una McCarthy-Fakhry បាន​ថ្លែង​ថា ៖ «ការ​កសាង​កម្លាំង​ការងារ​សម្បូរបែប​ជា​មួយ​នឹង​ជំនាញ​ដោះស្រាយ​បញ្ហា​ប្រកប​ដោយ​នវានុវត្តន៍ និង​ការ​គិត​បែប​ត្រិះរិះ គឺ​មាន​សារៈ​សំខាន់ណាស់​ មិនមែន​ត្រឹម​តែ​សម្រាប់​ការ​បន្ត​អភិវឌ្ឍ​សេដ្ឋកិច្ច​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ផ្ដល់​ឱ្យ​យើង​នូវបរិស្ថាន​ល្អ​ស្អាត ដែល​យើង​គ្រប់គ្នា​អាច​ហៅ​បាន​ថា “ផ្ទះ”។ យើង​អាច​សម្រេច​គោល​បំណង​ទាំង​នេះ​បាន​តាម​រយៈការ​អប់រំ​ស្ទែម។»

មហោ​ពិព័រណ៍​វិទ្យាសាស្រ្ត​កម្ពុជា​ប្រចាំ​ឆ្នាំ​លើក​ទី១៥ ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី២៨ និង​សុក្រ ទី២៩ ខែវិច្ឆិកា នេះ​នៅ ដឹព្រេមៀ សេនធ័រ​សែន​សុខ ចាប់ពី​ម៉ោង ៨ ព្រឹកទៅ។ ហើយ​ថ្ងៃ​នេះ​ជា​ថ្ងៃ​បញ្ចប់ ដូច​កុំឲ្យ​រំលង​ព្រឹត្តិការណ៍​ប្រចាំ​ឆ្នាំ​ដ៏​ធំ​នេះ សិក្សា​នុសិស្ស និស្សិត អាច​ទៅ​ចូល​រួម​បាន​ដោយ​ស៊រី៕

អត្ថបទ៖ ម៉េងងី