ក្ដៅៗ៖ Emery ​បាន​ចែក​ផ្លូវ​គ្នា​ជាមួយ Arsenal ​ហើយ!

  • 2019-11-29 10:34:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Unai Emery ត្រូវ​បាន​ក្លឹប​ Arsenal បញ្ចប់​ការងារ​ជា​ផ្លូវការ​ហើយ កាល​ពី​ពេល​អម្បាញ់មិញ​ នេះ​បើ​តាម​សេចក្ដីប្រកាស​នៅ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់​ក្លឹប​។

នៅ​ក្នុង​សេចក្ដីប្រកាស​នោះ ក្លឹប​បាន​និយាយ​ចំៗ​ថា ការ​ចែក​ផ្លូវ​គ្នា​ជាមួយ​លោក Emery ក៏​ព្រោះ​តែ​លោក​ដឹកនាំ​ក្លឹប ក្នុង​ទម្រង់ និង​លទ្ធផល​មិន​សូវ​ល្អ​ក្នុង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

  • គួរ​បញ្ជាក់​ផង​ដែរ​ថា Arsenal មិន​ទាន់​ស្គាល់​ពាក្យ​ថា "ឈ្នះ"​ សោះ​ក្នុង​ ៧ប្រកួត​ចុង​ក្រោយ។

យ៉ាងណាមិញ ក្នុង​តំណាង​ក្រុម​ប្រឹក្សាភិបាល​ក្លឹប និង​ប្រធាន​ក្លឹប​ Arsenal លោក Josh Kroenke បាន​ថ្លែងអំណរគុណ លោក Emery និង​ក្រុម​ការងារ​ ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ ព្រមទាំង​ជូន​ពរ​ឲ្យ​មាន​សំណាង​ល្អ​ក្នុង​អាជីព​ថ្ងៃ​អនាគត។

ក្រោយ​ពី​ដក​លោក Emery ក្លឹប​ Arsenal បាន​តែងតាំង​ជំនួយការ​គ្រូ​បង្គោល​ លោក Freddie Ljungberg កាន់​តំណែង​ជា​គ្រូ​បង្គោល​បណ្ដោះអាសន្ន​មួយ​រយៈ​សិន៕

ប្រភព៖ arsenal   ប្រែ​សម្រួល៖ ហ៊ីម រស្មី