គ្រូ​បង្គោល​បណ្ដោះអាសន្ន​របស់ Arsenal មាន​ប្រវត្តិ​យ៉ាង​ម៉េច​ដែរ?

  • 2019-11-29 11:45:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ចែក​ផ្លូវ​គ្នា​រវាង​ Arsenal និង​លោក Unai Emery បាន​បណ្ដាល​ឲ្យ​លោក​ជំនួយ​ការ​ Freddie Ljungberg បាន​ចូល​ខ្លួន​ការ​កិច្ច​ការ​ជា​បណ្ដោះអាសន្ន។ ប៉ុន្តែ លោក​ Ljungberg មាន​ប្រវត្តិ​យ៉ាង​ណា​ដែរ?

លោក​ Freddie Ljunberg ជនជាតិ​ស៊ុយអែត​ ធ្លាប់​មាន​ប្រវត្តិ​ជា​ខ្សែ​ស្លាប ហើយ​ក៏​ធ្លាប់​ប្រកប​អាជីព​នៅ​ក្លឹប​កាំភ្លើង​ធំ Arsenal ផង​ដែរ។ ចាប់​ផ្ដើម​អាជីព​នៅ​ក្លឹប​ស៊ុយអែត Halmstad លោក​ Ljunberg បាន​ប្រកប​អាជីព​ជា​កីឡាករ​បាល់ទាត់​អស់​រយៈ​ពេល​ជាង ២០​ឆ្នាំ។

លោក​លេង​នៅ Arsenal អំឡុង​ឆ្នាំ​ ១៩៩៨ និង​ឆ្នាំ២០០៧ ដោយ​បង្ហាញ​ខ្លួន​បាន ២១៦​ដង និង​រក​គ្រាប់​បាល់​បាន ៤៦​គ្រាប់។ ក្រោយ​មក​លោក​បាន​លេង​ឲ្យ West Ham រួច​ទៅ​លេង​នៅ​សហរដ្ឋអាមេរិក ហើយ​ត្រឡប់​មក​ Celtic នៅ​ឆ្នាំ២០១១ មុន​នឹង​ទៅ​លេង​នៅ​ជប៉ុន​រហូត​ដល់​ឆ្នាំ២០១២ មុន​នឹង​បញ្ចប់​អាជីព​នៅ​ឥណ្ឌា ជាមួយ​ក្លឹប​ Mumbai City នៅ​ឆ្នាំ២០១៤។

ចំណែក​ឯ​នៅ​ក្រុម​ជម្រើស​ជាតិ​ស៊ុយអែត​វិញ លោក​បាន​បង្ហាញ​ខ្លួន​តាំង​ពី U-16 រហូត​ដល់​ឈុត​ធំ។ លោក​លេង​ឲ្យ​ឈុត​ធំ​បាន​ជាង ១០​ឆ្នាំ អំឡុង​ឆ្នាំ១៩៩៨ និង​ឆ្នាំ២០០៨ ដោយ​លេង​បាន​ ៧៥​ដង និង​រក​បាន ១៤​គ្រាប់។

លោក​ឈាន​ជើង​ចូល​ក្នុង​អាជីព​ជា​គ្រូ​បង្វឹក​នៅ​ឆ្នាំ២០១៦ ដោយ​ផ្ដើម​ដំបូង​នៅ​ឈុត​យុវជន U-15 របស់ Arsenal ក្រោយ​មក​លោក​ធ្វើ​ជា​ជំនួយ​ការ​គ្រូ​បង្គោល​នៅ​ក្លឹប​អាល្លឺម៉ង់ Wolfsburg ក្រោយ​មក​ត្រលប់​មក​ Arsenal វិញ​ ដោយ​ធ្វើ​ជា​គ្រូ U-23 ក្រោយ​មក​ជា​ជំនួយការ ហើយ​ក្នុង​ពេល​នេះ​ដែរ​ត្រូវ​បាន​តែងតាំង​ជា​គ្រូ​បង្គោល​បណ្ដោះអាសន្ន៕

ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ​ ពី​អនាគត​របស់​លោក Ljunberg?

ប្រភព៖ theguardian   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម