ជំនួប​រវាង Atl Madrid និង Barca កាត​លឿង​មាន​ដល់៨ ចុងក្រោយ​​ក្រុម​ភ្ញៀវ​ឈ្នះ

  • 2019-12-02 02:16:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ខ្សែ​ប្រយុទ្ធ Lionel Messi បាន​ស៊ុត​មួយ​គ្រាប់​ចុងម៉ោង​ជួយ Barcelona ឈ្នះ Atletico Madrid ១-០ ឡើង​ទៅ​កាន់​កំពូល​តារាង La Liga វិញ​។

ជំនួប​តានតឹង​នេះ​រវាង​ក្រុម​យក្ស​ទាំង​ពីរ​ប្រចាំ​​ប្រទេស​អេស្ប៉ាញ​នេះ​មាន​បង្ក​កំហុស​មាន​កាត​លឿង​ដល់​ទៅ​៨​ឯណោះ។ ក្នុង​នោះ​​ម្ខាង​ៗ​ទទួល​​បាន​កាត​លឿង​ម្នាក់​៤។ ៣​ពិន្ទុ​របស់​ Barcelona កើត​​​ឡើង​ពី​ការ​ទាត់​បញ្ចូល​ទី​របស់ Messi តែ​មួយ​គ្រាប់​គត់ បន្ទាប់​ពី​លេង​សហការ​គ្នា​យ៉ាង​ល្អ​ជាមួយ​ Luis Suarez.

ជ័យជម្នះ​​នេះ​បាន​ជួយ Barcelona វាយ​យក​តំណែង​លេខ​១​វិញ​ពី Real Madrid បន្ទាប់​ពី​ពួក​គេ​បាន​យក​ឈ្នះ Alaves ២-១ កាល​ពី​ថ្ងៃ​សៅរ៍។ ​

អត្ថបទ៖ ហេង សុធារិទ្ធិ