Buffon ធ្វើ​ភ្លាត់​មួយ​គ្រាប់ សំណាង Ronaldo ទាត់​ចូល​បាន​វិញ​​សង្គ្រោះ​ Juventus

  • 2019-12-02 02:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាំទី​ជើង​ចាស់ Gianluigi Buffon បាន​ធ្វើ​ឲ្យ​ភ្លាត់​​បាល់​មួយ​គ្រាប់ នាំ Juventus បាន​ត្រឹម​ស្មើ​គ្នា ២-២ ជាមួយ​ក្រុម Sassuolo ក្នុង​ទឹក​ដី​ខ្លួន​ឯង Allianz Stadium។

ក្នុង​ការ​ប្រកួត​ Juventus ជា​អ្នក​រក​គ្រាប់​បាន​មុន​រក​បាន​ដោយ​កីឡាករ Leonardo Bonucci មុន​ពេល Sassuolo វាយ​បក​បាន​២​គ្រាប់​វិញ​សម្រេច​ទី​ដោយ​​កីឡាករ Jeremie Boga និង Francesco Caputo។ យ៉ាងណាង​មិញ ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ​ធ្វើ​បាន​បាល់​ប៉េណាល់ទី​មួយ​គ្រាប់ សង្គ្រោះ​ក្រុម​តាម​ស្មើ ២-២។

លទ្ធផល​នេះ​មិន​សូវ​ជា​ល្អ​សម្រាប់​ក្រុម​រហស្សនាម​សេះបង្កង់​​ឡើយ ពោល​ពួក​គេ​ត្រូវ​ធ្លាក់​មក​លេខ​២។ ស្របពេល​ដែល Inter Milan ឡើង​ទៅ​លេខ​១​វិញ ក្រោយ​យក​ឈ្នះ​​ក្រុម SPAL ២-១ កាល​ពី​យប់មិញ។ បញ្ជាក់​ថា Inter និង Juventus ដាច់​គ្នា​តែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ