ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ សម្ពោធការិយាល័យលក់សំបុត្រកណ្តាលក្រុងជាផ្លូវការ

  • 2019-12-02 02:48:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានប្រារព្ធពិធីបើកសម្ពោធការិយាល័យលក់សំបុត្រថ្មីមួយ​នៅ​ក្នុងអាគារ ព្រីន​ភ្នំពេញ (Prince Phnom Penh Tower) កាល​ពី​ថ្ងៃទី ២៩ ខែវិច្ឆិកាឆ្នាំ ២០១៩។ ដែល​មានការចូលរួមពី ប្រធាន​ផ្នែក​ពាណិ្ជកម្ម របស់​អាកាសចរណ៍​ខេមបូឌា អ៊ែរវ៉េ និង​តំណាង​ទី​ភ្នាក់​ងារ​ទេសចរណ៍​នានា សំរាប់​ព្រឹត្តិការណ៍​នេះ។

នាយក​ផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានថ្លែង​នៅ​ក្នុងពិធីនោះថា​ លោកបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និង​ថ្លែង​អំណរ​គុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​ភ្នាក់​ងារ និង​អតិថិជន​ទាំងអស់ដែលបានចូលរួមក្នុងពិធីនោះ។ លោក​បាន​លើក​ឡើង​ថា​ក្នុង​នាម​ជា​ក្រុម​ហ៊ុន​អាកាសចរណ៍​ក្នុង​ស្រុក​របស់​កម្ពុជា​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​អភិវឌ្ឍ​ទីផ្សារ​ចាប់​តាំង​ពី​ការបើកជើងហោះហើរដំបូងនៅខែកក្កដាឆ្នាំ២០១៨​។

បច្ចុប្បន្នក្រុមហ៊ុននេះដំណើរការជាមួយយន្ដហោះ Airbus A319 ចំនួន ៣ គ្រឿងនិងយន្ដហោះ Airbus A320 មួយគ្រឿងដើម្បីបម្រើដល់ការហោះហើរទៅកាន់គោលដៅក្នុង និងក្រៅស្រុកជា ច្រើន​រួម​មាន ភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ បាងកក ហ្វូចូវ វិនចូវ ជាដើម។ រហូត​មក​ដល់​ពេល​នេះ​ក្រុមហ៊ុនបានបំរើនិងដឹកជញ្ជូនអ្នកដំណើរជាង ៤០0000 នាក់​ដោយ​សុវត្ថិភាព​ទៅ​កាន់​គោល​ដៅ​របស់ពួកគេ។

ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុននិងការកែលំអបណ្តាញផ្លូវហោះហើរ​ក្រុម​ហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បានបង្កើតនិង​ដាក់​ឲ្យ​ប្រើប្រាស់​ការិយាល័យ​លក់​សំបុត្រ​កណ្ដាល​ក្រុង​ជា​ផ្លូវការនៅក្នុងអាគារ Prince Phnom Penh Tower ដើម្បី​ផ្តល់​នូវ​សេវាកម្ម​ប្រកប​ដោយ​គុណភាព និង​ភាពងាយ​ស្រួល​ជាង​មុន​ដល់​ភ្នាក់​ងារ​ទេសចរណ៍ និង​អតិថិជន​ជា​មួយ​និង​សេវា​អតិថិជន​ដ៏ល្អ។

ការិយាល័យលក់សំបុត្រក្នុងក្រុងនេះមិនត្រឹមតែផ្តល់ភាពងាយស្រួលដល់អ្នកដំណើរប៉ុណ្ណោះទេប៉ុន្តែថែម​ទាំងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែវ៉េ ដើម្បី​បង្កើត​បណ្តាញ​ផ្លូវ​ធំទូលាយ​ដែល​គ្របដណ្តប់ទាំងប្រទេសចិននិងអាស៊ាន និង​នៅ​លើ​ពិភពលោក​ដែល​ប្រើប្រាស់​រាជធានី​ភ្នំពេញ​ជា​មជ្ឈម​ណ្ឌល។

បនា្ទប់មកតាមការអញ្ចើញរបស់ពិធីករប្រធានគ្រប់គ្រងពាណិជ្ជកម្មនៃក្រុមហ៊ុនអាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ប្រារព្ធ​ពិធី​កាត់ខ្សែ​បូរ​ដើម្បី​អបអរសាទរ​ការ​បើក​ការិយាល័យ​លក់​សំបុត្រ​កណ្តាល​ទីក្រុង ជាផ្លូវការ។ បុគ្គ​លិក​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ បាន​ចែក​កាដូរ​ដល់​ភ្ញៀវ​ក្នុង​ពិធី​អ្នក​ដែល​បាន​ទិញ​សំបុត្រ​នៅ​ថ្ងៃ​តែមួយនឹងទទួលបាន​នូវបន្តោងសោរពីខេមបូឌាអ៊ែរវ៉េ ក្រៅ​ពី​នេះ​ក៏​មាន​ការចាប់​ឆ្នោត​ផ្សង​សំណាង​ផងដែរ ការចែកជូន​នេះ​ត្រូវបានធ្វើឡើងនៅថ្ងៃដដែលនៅការិយាល័យលក់សំបុត្រ សម្រាប់​ភ្ញៀវគ្រប់រូបដែលមកទិញសំបុត្រ។

ការិយាល័យលក់សំបុត្រក្រុងមានទីតាំងស្ថិតនៅជាន់ក្រោមនៃ (Prince Phnom Penh Tower) ដែល​ជា​អគារមួយដែលស្ថិតនៅទីតាំងដែលមានការទទួលស្គាល់ជាសាធារណៈ។ ការិយាល័យ​ទាំង​មូល​មាន​ទំហំធំ​ទូលាយនិងភ្លឺថ្លាហើយវាក៏មានកន្លែងអង្គុយស្រួលបំពាក់ដោយសាឡុងផងដែរ។ វា​ពិត​ជា​ផ្តល់​នូវ​បទពិសោធន៍​ប្រកបដោយ​ផាសុកភាព និងងាយ​ស្រួល​សម្រាប់​អ្នក​ដំណើរ​ដែល​មក​លេង​សាក​សួរ​និងទិញសំបុត្ររបស់ពួកគេ៕

ការិយាល័យលក់សំបុត្រក្រុង៖ ជាន់ទីមួយ អាគារ ព្រីនភ្នំពេញ (Prince Phnom Penh Tower) ផ្ទះលេខ ៤៤៥ មហាវិថីព្រះមុនីវង្ស រាជធានីភ្នំពេញ។

ទូរសព្ទ័ (ប្រទេសកម្ពុជា)៖ (+៨៥៥)០៩៦ ៨៥២ ៥៥៥៥ / ០៧៦ ៧៥២ ៥៥៥៥/ ០៧៦ ៩៤២ ៥៥៥៥ / ០៩៦ ៧៥២ ៥៥៥៥។

ការិយាល័យក្វាងចូវប្រទេសចិន៖(+៨៦) 020 ៣១២៣ ៦២៤៦ / (+ ៨៦) 020 ៨៧៤៨ ៦៥៨៩។

(ភ្នាក់ងារលក់សំបុត្រ និង​ភ្នាក់​ងារទេសចរណ៍​ក៏​អាច​រក​បាន​ដើម្បី​កក់​សំបុត្រ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ ខេមបូឌា អ៊ែរវ៉េ)

គេហទំព័រ:www.cambodia-airways.com

Facebook: @CambodiaAirways

WeChat:柬埔寨航空

Weibo:@柬埔寨航空