Pépé បន្ត​អង្គុយ​បម្រុង​ក្នុង​ប្រកួត​ Arsenal ស្មើ​ Norwich

  • 2019-12-02 02:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Arsenal ដែល​ទើប​បណ្ដេញ​គ្រូ​ Unai Emery ចេញ​ពី​តំណែង​ថ្មី​ៗ​ នៅ​មិន​ទាន់​វិល​ទៅ​រក​ភាព​ខ្លាំង​របស់​ខ្លួន​បាន​វិញ​នៅ​ឡើយ​ទេ​បន្ទាប់​ពី​ស្មើ​ Norwich City ២-២ ក្នុង​សប្ដាហ៍​ទី​១៤​។

ការ​ប្រកួត​កាល​ពី​យប់​មិញ​ក្រុម​ដែល​ដឹក​នាំ​ដោយ​គ្រូ​បង្វឹក​បណ្ដោះ​អាសន្ន​ Freddie Ljungberg ត្រូវ​គូ​ប្រកួត​នាំ​មុខ​មុន​ចំនួន​ពីរ​លើ​ផ្ទួន​ៗ​ ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ ​Pierre-Emerick Aubameyang បាន​តាម​ស្មើ​វិញ​ទាំង​ពីរ​លើក​នៅ​នាទី​២៩ និង​៥៧​ ដើម្បី​ជួយ​ក្លឹប​បាន​១​ពិន្ទុ​ក្នុង​សប្ដាហ៍​នេះ។​

ក្នុង​ជំនួប​នោះ​ដែរ​ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Nicolas Pepe នៅ​បន្ត​អង្គុយ​បម្រុង​ឲ្យ​ក្រុម​កាំភ្លើង​ធំ​។​ កីឡាករ​ឆ្នើម​រូប​នេះ​ហាក់​ត្រូវ​គ្រូ​បង្វឹក​មើល​រំលង​ជា​ច្រើន​ប្រកួត​មក​ហើយ​ ពិសេស​តាំង​ពី​ជំនាន់​លោក​ Unai មក។​ ចាប់​តាំង​លេង​ជា​ជម្រើស​ដំបូង​ទល់​ Crystal មក​ Pepe លេង៖

  • ០​នាទី​ ទល់​ Liverpool

  • ០​នាទី​ ទល់ Wolves

​- ៩០​នាទី​ ទល់ Vitoria​

  • ១៣​នាទី​ ទល់​ Leicester

  • ៤៥​នាទី​ ទល់​ Southampton

  • ០​នាទី​ ទល់ Eintracht

  • និង​ ០​នាទី​ទល់​ Norwich យប់​មិញ៕​

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម