មិនធម្មតា គ្រូ​កម្ពុជា ​ចង់​ជួប​មីយ៉ាន់ម៉ា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ​យក​មេដាយ​មាស​

  • 2019-12-03 01:46:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Felix ​គ្រូ​បង្វឹក​ក្រុម​កម្ពុជា ​ចង់​ជួប​ក្រុម​មីយ៉ាន់ម៉ា ​សង​សឹក​វិញ​ម្ដង​ទៀត ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ីហ្គេម​ឆ្នាំ​២០១៩​នេះ ​ដើម្បី​ដណ្ដើម​យក​មេដាយ​មាស​តែ​ម្ដង។

​ក្រុម​គោ​ព្រៃ​ក្រោម​អាយុ​២២​ឆ្នាំ​របស់​កម្ពុជា ​បាន​ភ្លាត់​ចាញ់​ក្រុម​មីយ៉ាន់ម៉ា ​នៅ​ចុង​ម៉ោង​ក្នុង​លទ្ធផល ២-១ ​ខណៈ​ដែល​កម្ពុជា​ជា​ក្រុម​នាំ​មុខ​រក​បាន​១​គ្រាប់​មុន​ទៅ​ហើយ។ ​ត្បិត​តែ​បរាជ័យ​មែន ប៉ុន្តែ​លោកFelix ​ដែល​ជា​គ្រូ​បង្វឹក​បាន​និយាយ​ថា​កួន​ក្រុម​របស់​ខ្លួន​លេង​ល្អ ​និង​មាន​កំហុស​ត្រូវ​កែ​តម្រូវ​បន្តិច​បន្តួច​បន្ថែម​ទៀត មុន​ប៉ះ​ក្រុម​ម៉ាឡេស៊ី។ ​លោក​នៅ​តែ​មាន​សង្ឃឹម​ថា​កម្ពុជា​នឹង​អាច​ឡើង​ទៅ​វគ្គ​បន្ទាប់​បាន។

លើស​ពី​នេះ​ទៅ​ទៀត ​គ្រូ​បង្វឹក​សញ្ជាតិ​អាហ្សង់ទីន ថែម​ទាំង​ចង់​សងសឹក​ជាមួយ​ក្រុម​មីយ៉ាន់ម៉ា​នេះ ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដណ្ដើម​មេដាយ​មាស​ថែម​ទៀត​ផង​នៅ​ស៊ីហ្គេម​ឆ្នាំ​២០១៩ ​នៅ​ប្រទេស​ហ្វីលីពីន៕

អត្ថបទ៖ ប្រុស យុទ្ធ