ជប៉ុន​នឹង​ផ្ដល់ជំនួយជាង​២០លាន​ដុល្លារ​សំរាប់គម្រោងទឹក​ស្អាតនៅ​ពោធិ៍សាត់​

  • 2019-12-03 04:13:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កម្ពុជា-ជប៉ុន​គ្រោង​ចុះ​ហត្ថលេខា​លើ​លិខិត​ប្តូរ​សារស្ដី​ពី​ការ​ផ្ដល់ហិរញ្ញប្បទាន​ឥត​សំណង​ពី​រដ្ឋា​ភិបាល​ជប៉ុន​នូវទឹក​ប្រាក់​ជាង​២០​លាន​ដុល្លារ​ដើម្បី​ពង្រីក​ប្រ​ព័ន្ធ​ទឹក​ស្អាត​នៅខេត្ត​ពោធិសាត់។

(ភាគីទាំងពី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន​កាលពីខែ​តុលាកន្លងមក/រូបភាព៖ ក្រ​សួង​ការ​បទេស​កម្ពុជា)

ក្រ​សួង​ការ​បរទេស​កម្ពុជា​នៅ​ថ្ងៃនេះ​បាន​ចេញ​សេចក្ដីប្រ​កាស​ព័ត៌មាន​មួយ​ ដោយ​បាន​និយាយថា​រដ្ឋមន្ត្រី​ក្រ​សួង​ការ​បរទេស​កម្ពុជាឯកឧត្តម ​ប្រាក់​ សុខុន និង​ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា ឯកឧត្តម មិកាមិ មាសា​ហ៊ីរ៉ូ នឹង​ចុះ​ហត្ថលេខាលើពិធីសារនេះ​នៅព្រឹ​ក​ថ្ងៃទី​៤​ ខែ​ធ្នូ ឆ្នាំ២០១៩។

បើ​តាម​សេចក្ដី​ប្រ​កាស​ព័ត៌មាន ចំនួន​ទឹក​ប្រាក់​ដែល​ភាគី​ជប៉ុន​ផ្ដល់ជូនមានជំនួន​២ ៤០៥ ០០០ ០០០យ៉េន ឬប្រហែលជា​ជាង​២២​លាន​ដុល្លារអាម៉េរិក ដើម្បី​អនុវត្ត​គម្រោង​ប្រ​ព័ន្ធ​ទឹក​ស្អាន​នៅ​ខេត្ត​ពោធិ៍សាត់៕

អត្ថបទ៖ ជំនោរ