ភ្ញៀវទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរធ្លាក់ចុះជាង១០ភាគរយគិតត្រឹម១១ខែនេះ
- 2019-12-03 06:41:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញៀវទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរធ្លាក់ចុះជាង១០ភាគរយគិតត្រឹម១១ខែនេះ
ចន្លោះមិនឃើញ
គ្រឹះស្ថានអង្គរឲ្យដឹងថា១១ខែក្នុងឆ្នាំ២០១៩នេះចំនួនភ្ញៀវទេសចរទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរមានការធ្លាក់ចុះជាង១០ភាគរយ និងចំណូលក៏ធ្លាក់ចុះជាង១០ភាគរយដូចគ្នាបើធៀបនឹងរយៈពេល១១ខែ កាលពីឆ្នាំ២០១៨។
ក្នុងសេចក្ដីប្រកាសព័ត៌មានមួយចុះផ្សាយកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នេះ គ្រឹះស្ថានអង្គរបញ្ជាក់ថាក្នុងរយៈពេល១១ខែកន្លងមកនេះអ្នកទេសចរទិញបណ្ណចូលរមណីយដ្ឋានអង្គរមានចំនួន១ ៩៩៧ ២៦៧ នាក់ ទាបជាងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ចំនួន១៤,០៣ភាគរយ។ ចំណែកចំណូលបានពីការលក់បណ្ណសរុបវិញមានចំនួន ៨៩ ៥៥៥ ៤៧៤ ដុល្លារ ទាបជាងរយៈពេលដូចគ្នាក្នងឆ្នាំ២០១៨ ចំនួន១៤,៣២ភាគរយ។
សម្រាប់មួយខែវិច្ឆិកា ឆ្នាំ២០១៩ នេះវិញចំនួនទេសចរទិញបណ្ណចូលរមណីយដ្ឋានអង្គរមានចំនួន១៩៣ ២៦០នាក់ ថយចុះ១៧,១០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨៕