Pep ថាមិន​ទិញ​កីឡាករ​ថ្មី​នោះ​ទេ​ ពេល​ទីផ្សារ​បើក​នៅ​ខែ​ក្រោយ​

  • 2019-12-03 06:59:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Pep Guardiola បដិសេធ​ព័ត៌មាន​ថា​រូប​លោក​នឹង​ចំណាយ​លុយ​បន្ថែម​នៅ​ខែ​មករា​ដើម្បី​ទិញ​កីឡាករ​ថ្មី​ ក្រោយ​ចាញ់​ពិន្ទុ​គូ​ប្រជែង​ Liverpool ឆ្ងាយ​នៅ Premier League។

City ដែល​ប៉ះ​​ Burnley នៅ​យប់​នេះ​ មិន​ទាន់​ស្គាល់​ពាក្យ​ថា​ "Clean-sheet” នៅ​ឡើយ​ទេ​ក្នុង​៧​ប្រកួត​ចុង​ក្រោយ​ ហើយ​កំពុង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង​រហូត​១៤​ពិន្ទុ​ ក្រោយ​១៤​សប្ដាហ៍​។ ក្រុម​រហស្សនាម​ពណ៌​ផ្ទៃ​កំពុង​មាន​វិបត្តិ​នៅ​តំបន់​ការពារ​យ៉ាង​ធ្ងន់ធ្ងរ​ពិសេស​គឺ​ខ្សែ​ការពារ​កណ្ដាល។​

ក្រោយ​ការ​ចាកចេញ​របស់​ប្រធាន​ក្រុម​ Vincent Kompany កាល​ពី​ចុង​រដូវ​កាល​មុន​ទៅ​ Pep មិន​បាន​ទិញ​កីឡាករ​ណា​មក​ជំនួស​ទេ រហូត​ដល់​ពេល​ Aymeric Laporte មាន​របួស​ អ្នក​ចាត់​ការ​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​បាន​ទម្លាក់​ Fernandinho ឲ្យ​លេង​ការពារ​កណ្ដាល​ ចាប់​ដៃ​គូ​ជាមួយ​ Nicolas Otamendi ឬ John Stones៕

ប្រភព៖ ESPN FC   ប្រែសម្រួល៖ សៀនហួរ