ទស្សនាវដ្ដី Forbes ដាក់ងារ​ IU ជា​វីរនារី​សប្បុរសធម៌​ប្រចាំ​នៅ​អាស៊ីឆ្នាំ ២០១៩

  • 2019-12-03 08:13:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​សម្ដែង​ និង​ជា​តារា​ចម្រៀង​ទោល​ប្រចាំ K-Pop គឺ IU បាន​ជាប់​ឈ្មោះ​ជា​វីរនារី​សប្បុរសធម៌​នៅ​អាស៊ី​ប្រចាំ​ឆ្នាំ ២០១៩​នេះ​ ក្រោយ​ពីទស្សនាវដ្ដី​ Forbes បាន​កត់​សម្គាល់​កន្លងមក។

តារា​សម្ដែង​ ដែល​មាន​ការងារ​ជា​អ្នក​និពន្ធ​ផង​ និង​ តារា​ចម្រៀង​ផង​នេះ​ បាន​ក្លាយ​ជា​កំពូលសប្បុរសជន​ដែល​មាន​វ័យ​ក្មេង​ជាងគេ ក្នុង​ចំណោម​សប្បុរសជន​ល្បីៗ​ផ្សេង​ទៀត​ ដែល​តែង​សកម្ម​ក្នុង​ការចំណាយ​លុយ​ផ្ទាល់​ខ្លួន​​ជួយ​សង្គម។

ផ្អែក​តាម​ទស្សនាវដ្ដី Forbes បាន​ពិនិត្យ​មើល​ការ​បរិច្ចាគ​ជា​ទឹកប្រាក់​ដ៏​ច្រើនចេញពី​ចូលរួម​របស់​សប្បុរសជន​ជា​ច្រើន​នាក់​ ដែល​នេះ​ពិត​ជា​បញ្ជាក់​ពី​ទឹក​ចិត្ត​មេត្តា ករុណា​របស់​អ្នក​ទាំង​នោះ​ក្នុង​ការ​ជួយ​អ្នក​កំពុង​ត្រូវ​ការ​ជំនួយ។

សម្រាប់​ IU បាន​បរិច្ចាគ​ទឹក​ប្រាក់​ដល់​ទៅ​ខ្ទង់​ ៩០០លាន​វ៉ុន​ ជួយ​ដល់​អ្នក​រង​គ្រោះ​ជា​ច្រើន​នាក់​ តាំង​ពី​ឆ្នាំ ២០១៨មក។ ក្នុង​ខែមេសា នាង​បាន​ចំណាយ​លុយ​ជួយ​ដល់​កិច្ច​ប្រឹងប្រែង​ជួយ​សង្គ្រោះ​សម្រាប់​ភ្លើង​ឆេះព្រៃ នៅ​ខចេត្ត​ Gangwon និង​កាល​ពី​ខែមីនា នាង​ក៏​បាន​បរិច្ចាគ​លុយ​ទៅ​ដល់​សមាគម​ គ ថ្លង់ Seoul Association of The Deaf ក៏​ដូចជា​ កុមរាក្រីក្រ​ជា​ច្រើន​នាក់​ ឲ្យ​ទទួល​បាន​ការ​ថែរក្សា​ ការពារ​ជា​ច្រើន​រូបភាព​ផ្សេង​ទៀតកាល​ពីខែឧសភា៕

ប្រភព៖ sbs   ប្រែ​សម្រួល៖ យី សុធារី