Bentley ចេញរថយន្ត Continental GT ម៉ូដែលពិសេស អបអរកំណត់ត្រាថ្មីមួយ

  • 2019-12-04 03:15:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bentley ទើបតែបានបញ្ចេញរថយន្ត Continental GT ម៉ូដែលពិសេសមួយ ហៅថា “Pikes Peak” ដើម្បីអបអរសាទរកំណត់ត្រាថ្មី ជិះតាមជួរភ្នំ Pikes Peak ក្នុងសហរដ្ឋអាមេរិក ដោយប្រើរយៈពេលលឿនបំផុតត្រឹម ១០នាទី និង ១៨វិនាទីប៉ុណ្ណោះ។

រថយន្ត Bentley Continental GT Pikes Peak Editiion នេះ ត្រូវបានបំពាក់តួខ្លួន Carbon Fiber Body Kit លើទឹកថ្នាំពណ៌បៃតង រំលេចដោយកាងមុខ-ចំហៀង ដំបូល និងកម្របកញ្ចក់ពណ៌ខ្មៅយ៉ាងទាក់ទាញ។ ជាមួយគ្នានេះ វាបានបំពាក់ដុំហ្វ្រាំងពណ៌បៃតង, យ៉ាន់ទំហំ ២២អ៊ីងពណ៌ខ្មៅ, សម្បកកង់ Pirelli P Zero Colour Edition និងលេខ "១០០” លើប៉ាណាមុខផងដែរ។

ចំណែកឯផ្នែកខាងក្នុងវិញ Continental GT Pikes Peak Editiion បានបំពាក់កាំម្ញីរំលេចដោយថ្នេរដេរពណ៌បៃតងស្ទើរគ្រប់កន្លែង។ អ្វីដែលពិសេសនោះគឺ វាមានរូបក្រាហ្វិចបង្ហាញពីផ្លូវ និងថេរវេលានៃកំណត់ត្រា លើតាប្លូត្រង់កន្លែងអ្នកដំណើរមុខទៀតផង។

យ៉ាងណាមិញ រថយន្តស្ព័រដ៏ប្រណីត និងស្រស់ស្អាតនេះនៅតែបំពាក់ម៉ាស៊ីនចំណុះ ៦,០លីត្រ Twin-turbo ទំហំ ១២ស៊ីឡាំង មានកម្លាំងរហូតដល់ទៅ ៦២៦សេះ អាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលត្រឹមតែ ៣,៦វិនាទីប៉ុណ្ណោះ ហើយមានល្បឿនអតិបរមា ៣៣៣គីឡូម៉ែត្រក្នុងមួយម៉ោង។

សូមបញ្ជាក់ថា ក្រុមហ៊ុន Bentley នឹងផលិតវាឡើងត្រឹម ១៥គ្រឿងប៉ុណ្ណោះ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម