ស្មាតហ្វូនភ្នែកបួន VIVO មានលក់ហើយជាមួយសមត្ថភាពខ្ពស់ៗតម្លៃ ៣០០ ដុល្លារ

  • 2019-12-04 04:15:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីក្រុមហ៊ុន VIVO បានបើកកម្មវិធីកម្ម៉ង់ទិញ (​​Pre​-​order) នៅលើម៉ូឌែលថ្មីស្មាតហ្វូន VIVO S1 Pro រួចមក។ នៅថ្ងៃនេះក៏បានធ្វើការប្រកាសដាក់លក់ជាផ្លូវការជាមួយម៉ូឌែលថ្មីមួយនេះ ចាប់ពីពេលឥឡូវទៅហើយក្នុងកញ្ចប់តម្លៃត្រឹមតែ ២៩៩ ដុល្លារ តែប៉ុណ្ណោះ ដែលវាព្រមមកជានឹងសមត្ថភាពខ្ពស់ហើយនិងគុណសម្បត្តិជាច្រើនផងដែរ។

Vivo​ ​S1​ ​Pro​

​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​ ​Vivo​ ​S1​ ​Pro​ ​មាន​លក្ខណៈ​ពិសេស​ជាច្រើន​ដូចជា​​ ​ប្រព័ន្ធ​ស្កេន​ម្រាមដៃ​ក្រោម​អេក្រង់​ មាន​កាមេរ៉ា​មុខ​មាន​ទំហំ​ ​៣២ មេហ្គាភិចសែល​ដែល​អាច​ថត ​Selfie​ ​បាន​យ៉ាង​ស្រស់​ស្អាត​និង​បំពាក់​ដោយ​បច្ចេកវិទ្យា ​AI​ ​Beauty​ ​​ធ្វើឲ្យ​អ្នកមាន​ភាព​ជឿជាក់​បំផុត​ក្នុង​ការ​ថតរូប​។​

រូបរាងរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី ២ ពណ៌ដែលជម្រើសទីមួយមានពណ៌ផ្កាឈូកប្រដេញខៀវបែបឥន្ធនូហៅថា (Fancy Sky) ដែលជាជម្រើសមួយដែលមានភាពសាកសមសម្រាប់មិត្តៗនារី។ ក្រឡេកមកមើលជម្រើសពណ៌ទីពីរវិញម្តង មានភាពក្រមៅបែកក្រឡាឆ្នូតសនៅផ្នែកកណ្តាល ជួយបង្កើនភាពទាក់ទាញនឹងភាពស្រស់ស្អាត សម្រាប់ពណ៌នេះហៅថា (Knight Black) ជាជម្រើសសាកសមសម្រាប់មនុស្សគ្រប់វ័យ។

ផ្នែក​ខាងមុខ​អេក្រង់​របស់​ស្មា​ត​ហ្វូ​ន​ ​vivo​ ​S1Pro​ ​ត្រូវ​បាន​បំពាក់​មក​ជាមួយ​ទំហំ​អេក្រង់​ ៦,៣៨​ អ៊ិញ​បែប​ ​Halo​ ​FullviewTH​ ​Display​ ​ជា​ប្រភេទ​ ​Super​ ​AMOLED​ អាច​ធ្វើការ​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត​ ​1080​×​2340​ ​HFD​+​ ​លាតសន្ធឹង​ប្រមាណ ៩០​%​ ​នៃ​ផ្ទៃ​ខាងមុខ​។​

ចំពោះប្រតិបត្តិការណ៏នៃការដោះសោររបស់ស្មាតហ្វូន VIVO S1Pro នេះវិញគឺត្រូវបានបំពាក់មកជាមួយបច្ចេកវិទ្យាដោះសោរនៅផ្នែកខងមុខអេក្រង់ដូចទៅនិង S1 ដែរ។

VIVO​ ​S1​ ​Pro កាមេរ៉ាក្រោយ

រីឯផ្នែកកាមេរ៉ាក្រោយរបស់ស្មាតហ្វូន VIVO​ ​S1​ ​Pro​ នេះវិញវាមានរាងដូចជាគ្រាប់ពេជ្រនឹងភ្ជាប់មកជាមួយឡេនកាមេរ៉ាដល់ទៅ ៤ គ្រាប់។ កាមេរ៉ា​ក្រោយ ៤ គ្រាប់​ដែល​គ្រាប់​ទីមួយ​មាន​

  • កាមេរ៉ា​គោល​មាន​ទំហំ​ធំ​ដល់ទៅ​ ​៤៨ មេហ្គាភិចសែល​​អាច​ធ្វើការ​ផ្តិត​យក​នូវ​រូបភាព​បាន​ច្បាស់​ ​សាច់​រូបភាព​ម៉ត់​ល្អ​ ​ជាមួយនឹង​កម្រិត​រូបភាព​បាន​កាន់តែ​ប្រសើរ​ស្រស់​ស្អាត​បែប​ធម្មជាតិ​។​

  • ​គ្រាប់​ទី​ ​២ ​កាមេរ៉ា​ ៨មេហ្គាភិចសែល​​(​wide​-​Angle)​ ​ដែល​អាច​ធ្វើការ​ផ្តិត​យក​រូបភាព​បាន​ទៅដល់​ ១២០ ​ដឺក្រេ​។​

  • គ្រាប់​ទី​ ​៣​ ​ទំហំ​ ២ មេហ្គាភិចសែល​​(​Super​ ​Macro​) ​អ្នកអាច​ធ្វើការ​ផ្តិត​យក​រូបភាព​ដោយ​ប្រើ​គំលាត​ពី​វត្ថុ​ដែល​ចង់ចាប់​យក​ប្រវែងប្រមាណជា ៤ សង់ទីម៉ែត្រ​នោះ​អ្នកនឹង​ឃើញ​ពី​គុណភាព​នៃ​រូប​ ​ដែល​វា​អាច​ចាប់​យក​ភាព​ល្អិត​យ៉ាង​ច្បាស់​។​

  • គ្រាប់ទី ៤ មាន​ ​២ មេហ្គាភិចសែល​​ ជា​លែន​ជំនួយ​នៃ​ការ​ថតរូប​បែប​ព្រាល​។​ ​ចំពោះ​ស្មា​ត​ហ្វូ​ន​ ​S1Pro​ ​នេះ​បាន​ធ្វើការ​រចនា​ឡើង​ដោយ​ការ​បង្ហាញ​ចេញ​មក​ជាមួយ​ជម្រើស​ថ្មី​ ​២​ ​ពណ៌​ ​៖​ ​ដែល​ជម្រើស​ទីមួយ​វា​មាន​ពណ៌​ផ្កាឈូក​ប្រដេញ​ខៀវ​បែប​ឥន្ធនូ​ដែល​ហៅថា​ ​(​Fancy​ ​Sky​)​ ​ជា​ជម្រើស​មួយ​សាក​សម​សម្រាប់​មិត្ត​ៗ​នារី​។​

​ស្មា​ត​ហ្វូ​ន​ VIVO ​S1 Pro​ ​បំពាក់​ដោយ​បន្ទះ​ឈីប​ ​SDM​ ​665​ ​octa​-​core​ ​2.0​×​4GHz​ ​&​ ​1.8​×​4GHz​ ​​បូករួម​ជាមួយ​ RAM ទំ​ហំ​ធំ​ ​៨GB​ ​នឹង​អង្គ​ផ្ទុក​ទិន្នន័យ​ដល់ទៅ​ ​១២៨GB​។ ​ហើយ​វា​ក៏​ដំណើរការ​ដោយ​ ​Android​ ​9​ ​និង​ស្បែក​ ​Interface​ ​ប្រភេទ​ ​Funtouch​ ​OS​ ​9.2 ផង​ដែរ​។​

​រី​ឯ​ផ្នែក​កម្លាំង​ថ្ម​របស់​ស្មា​ត​ហ្វូ​ន​ ​vivo​ ​S1Pro​ ​វា​មាន​ទំហំ ៤៥០០ មីលីអំពែម៉ោងដូច​ទៅ​នឹង​ ​S1​ ​ដែរ​។ ជាងនេះទៀត វា​ត្រូវ​បាន​ធ្វើការ​កំណែ​ទំរង់​ថ្មី​ពី​រន្ធ​សាក​ថ្ម​ ​Micro​ ​USB​ (​Update)​ ​មក​ជា​រន្ធ​សាក​ថ្ម​បែប​ ​Type​ ​C​ ​វិញ​​នេះ​ជា​កំណែទម្រង់​មួយ​ដែរ​អ្នក​ទាំងអស់គ្នា​តែងតែ​ទន្ទឹង​រង​ចាំ​។​ ​មិន​តែប៉ុណ្ណោះ​វា​ក៏​ត្រូវ​បាន​បំពាក់​មក​ជាមួយនឹង​បច្ចេកវិទ្យា​សាក​ថ្ម​ផ្លេកបន្ទោរឲ្យឈ្មោះថា​ (​Dual​-​Engine​ ​Fast​ ​Charging)​ ​របស់​ក្រុមហ៊ុន​ ​vivo​ ​ផង​ដែរ​។​

ដូច្នេះសូមប្រញាប់រួសរាន់ឡើង! អ្នកអាចរកជាវស្មាតហ្វូន VIVO S1Pro នេះបានចាប់ពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ២០១៩ តទៅនៅគ្រប់បណ្តាហាងនានានៅក្នុងព្រះរាជាណាចក្រកម្ពុជា៕