មានភស្តុតាងរឹតតែច្រើនហើយថា Galaxy S11 អាចថតវីដេអូដល់កម្រិត 8K

  • 2019-12-05 02:42:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ុន្មាន​ខែ​ទៀត​ទើប​ Samsung បង្ហាញ​ចេញ​ Galaxy S11 ជា​ផ្លូវ​ការ​ ប៉ុន្តែ​ដំណឹង​លេច​ធ្លាយ​ដែល​លេច​ចេញ​ជា​បណ្ដើរៗ​បាន​ប្រាប់​អំពី​ចំណុច​ខ្លាំង​​មួយ​ចំនួន​របស់​​ស្មាតហ្វូន​កំពូល​នេះ។

ទាក់ទង​នឹង​កាមេរ៉ា​របស់​ Galaxy S11 ក្រុម​ការងារ​ SamMobile បាន​ចុះ​ផ្សាយ​អំពី​ភស្តុតាង​ជា​ច្រើន​​បង្ហាញ​ថា​វា​អាច​ថត​វីដេអូ​ដល់​កម្រិត 8K ឯណោះ។ ប្រភព​របស់ SamMobile បាន​បញ្ជាក់​ថា​ Galaxy S11 នឹង​ពិត​ជា​អាច​ថត​វីដេអូ​បាន​ 8K។

បន្ទះ​ឈីប​ដែល​អាច​ទ្រាំទ្រ​នឹង​ការ​ថត​វីដេអូ​កម្រិត 8K នេះ​ក៏​បាន​លេច​មុខ​ចេញ​មក​ដែរ ដែល​ក្នុង​នោះ​រួម​មាន​​បន្ទះ​ឈីប Snapdragon 865 ដែល Qualcomm ទើប​ប្រកាស​ចេញ និង​បន្ទះ​ឈីប​ Exynos 990 បង្កើត​ដោយ Samsung។ បន្ទះ​ឈីប​ Exynos 990 ទំនង​ជា​ប្រើ​លើ Galaxy S11 ដែល​សម្រាប់​លក់​នៅ​កូរ៉េ​ខាង​ត្បូង ហើយ​ឈីប Snapdragon នឹង​ប្រើ​​សម្រាប់​ទីផ្សារ​ផ្សេង​ទៀត។

កូដ​ពី​ APK នៃ​កម្មវិធី​ Samsung Camera ដែល​បញ្ចូល​ក្នុង​ One UI 2.0 ប្រភេទ Beta 4 ក៏​មាន​បញ្ចូល​នូវ​​​កូដ​ដែល​និយាយ​អំពី​ការ​ថត​វីដេអូ​កម្រិត 8K ផង​ដែរ។ ដែល​នេះ​ជា​តម្រុយ​មួយ​ទៀត​អំពី​សមត្ថភាព​កាមេរ៉ា​លើ Galaxy S11។

Galaxy S11 រំពឹង​ថា​នឹង​មាន​កាមេរ៉ា​មេ​កម្រិត ១០៨ MP ហើយ​កាមេរ៉ា​ Zoom របស់​វា​នឹង​មាន​សមត្ថភាព​ Optical Zoom បាន​ 5x (៥ ដង) ដែល​មាន​ឈ្មោះ​ថា​ "Hubble” ហើយ​កាមេរ៉ា​ Zoom ក៏​នឹង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ផង​ដែរ៕

ចុចអាន ៖ Apple ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​នឹង​ឡើង​មក​លេខ ២ វិញ​នៅ​ត្រីមាស​ទី ៤ ឆ្នាំ ២០១៩

ប្រភព៖ Sammobile   ប្រែ​សម្រួល៖ សុខហេង