ធ្លាក់​ដល់​តំបន់​កាត់​ចោល Everton សម្រេច​ដេញ​គ្រូ​ចោល

  • 2019-12-06 02:38:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Everton បាន​បណ្ដេញ​​លោក Marco Silva ចេញ​ពី​តំណែង​ហើយ ក្រោយ​ដឹក​នាំ​បាន​១៨​ខែ​និង​ធ្វើ​ឲ្យ​ក្លឹប​ធ្លាក់​ទៅ​តំបន់​គេ​កាត់​ចោល​នៅ Premier League។

បរាជ័យ​ ៥-២ ដោយ​សារ Liverpool កាល​ពី​ថ្ងៃ​ពុធ​នៅ​កីឡដ្ឋាន Anfield គឺ​ជា​ការ​ចាញ់​លើក​ទី​៩​ក្នុង​រដូវ​កាល​នេះ​របស់ Everton​ និង​ធ្វើ​ឲ្យ​ពួក​គេ​ធ្លាក់​ទៅ​លេខ​១៨​ក្នុង​តារាង​ពិន្ទុ បន្ទាប់​ពី​ចាញ់​៣​ប្រកួត​ជាប់​គ្នា។ Silva ចូល​មក​កាន់​តំណែង​កាល​ពី​ខែ ឧសភា ឆ្នាំ ២០១៨ ឈ្នះ​២៤​ ចាញ់​២៤ ក្នុង​ការ​ដឹក​នាំ​៦០​ប្រកួត​របស់​លោក។

បេក្ខភាព​ដែល​គេ​រំពឹង​នឹង​អាច​ចូល​ជំនួស​កន្លែង​របស់ Silva គឺ​គ្រូ​របស់​ក្លឹប Shanghai SIPG លោកVitor Pereira។ យ៉ាណា​​លោក Duncan Ferguson នឹង​ត្រូវ​មក​កាន់​តំណែង​នេះ​បណ្ដោះអាសន្ន​សិន ហើយ​ត្រូវ​ដឹក​នាំ Everton ជួប Chelsea នៅ​ថ្ងៃ​អាទិត្យ​នេះ៕ ​

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ