ចប់! សៀង ចន្ធា ​ទំនង​មិន​អាច​លេង​ទល់​វៀតណាម​បាន​ទេ ព្រោះ....

  • 2019-12-06 03:35:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ សៀង ចន្ធា ទំនង​ជា​មិន​អាច​លេង​ទល់​ក្រុម​វៀតណាម​បាន​ទេ ដោយសារ​តែ​ទទួល​បាន​កាត​លឿង​២​ក្នុង​ពូល​រួច​ទៅ​ហើយ។

ក្រុម U22 ​កម្ពុជា ​នឹង​ត្រូវ​លេង​ទល់​ក្រុម​វៀតណាម​នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ស្អែក​នេះ ​ដើម្បី​ប្រជែង​យក​កៅអី​ដណ្ដើម​យក​មេដាយ​មាស​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ​យ៉ាងណាមិញ ​សម្រាប់​កម្ពុជា ​អាច​នឹង​ខក​បំណង​បន្តិច ដោយសារ​តែ​ខ្សែ​ប្រយុទ្ធ​គ្រាប់​ពេជ្រ​របស់​កម្ពុជា សៀង ចន្ធា ​ទទួល​បាន​កាត​លឿង​២​ទៅ​ហើយ។ កាត​លឿង​២​នេះ ​ល្មម​សម្រាប់​ឱ្យ​រូបគេ​សម្រាក​មួយ​ប្រកួត ដែល​ប្រកួត​នោះ​ត្រូវ​ប៉ះ​ជាមួយ​វៀតណាម ដែល​ជា​អ្នក​ភូមិ​ជិត​គ្នា​ផង​។

យ៉ាងណាមិញ ​គេ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​១០០%​ទេ ​ដោយ​រង់ចាំ​ការ​បញ្ជាក់​ច្បាស់​ពី​ខាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​សិន។ ​សៀង ចន្ធា ​នេះ​ជា​កុមារ​ពេជ្រ​របស់​កម្ពុជា​ពិត​ៗ ​ដោយ​ប្រកួត​ដែល​មាន​រូបគេ​លេង ​កម្រ​បរាជ័យ​ណាស់ ​ហើយ​ទម្រង់​ប្រយុទ្ធ​ក៏​មុត​ដូច​ម្ជុល​ថែម​ទៀត ដែល​សូម្បី​វៀតណាម​ក៏​ខ្លាច​រអា​ផង​ដែរ៕

អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម