ថវិកា​សប្បុរសជន និង​រដ្ឋសំរាប់​ធ្វើទំនើប​កម្ម​មន្ទីរពេទ្យ​កាល់ម៉ែតបាន​ជាង​១០០​លានដុល្លារ

  • 2019-12-06 04:00:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ហ៊ុន សែន បាន​សរសេរលើទំព័រ​ហ្វេស​ប៊ុក​នៅព្រឹកនេះថា​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៦ ខែ​ធ្នូ នេះចំនួន​ទឹក​ប្រាក់​បានពីសប្បុរសជនសម្រាប់ជួយ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ​បានជាង​៧០​លាន​ដុល្លារ និង​ជាង ៣២ លាន​រៀល​ផ្សេងទៀត។

(រូបភាព៖ ហ្វេស​ប៊ុកមន្ទីរពេទ្យកាល់ម៉ែត)

សម្តេច​បាន​សរសេរថា៖ «សូមជំរាបជូនបងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់ថាចំណូល​ដែល​សប្បុរសជនចូលរួមដើម្បី​ធ្វើទំនើបកម្មមន្ទីរពេទ្យកាល់ម៉ែតររហូត ព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩នេះមានចំនួន៧០ ១៩១ ៩៩៤ ដុល្លារនិងប្រាក់រៀល ចំនួន៣២ ១១០ ០០០ រៀល បើគិតទាំងថវិការ៣០លានដុល្លាររបស់រាជរដ្ឋាភិបាលផងចំនួនទឹកប្រាក់ឡើងដល់ជាង១០០លានដុល្លារដែលធ្វើឱ្យយើងមានលទ្ធភាព រៀបចំមន្ទីរពេទ្យកាល់ម៉ែតឱ្យក្លាយទៅជាមជ្ឈមណ្ឌលពហុបច្ចេទេសសម្រាប់ការពិនិត្យព្យាបាលជូនប្រជាជន​យើងឱ្យកាន់តែមានប្រសិទ្ធភាព។ ខ្ញុំសូម​អរគុណចំពោះ​សប្បុរសជនទាំងអស់ដែលចូលរួមបរិច្ចាគដើម្បីសង្រ្គោះជិវិតមនុស្សតបតាមការអំពាវនាវរបស់ខ្ញុំ»៕​

អត្ថបទ៖ ជំនោរ