គ្រូ​វៀតណាម​បញ្ជាក់ ​កម្ពុជា​ចំណេញ​​លើ​រឿង​មួយ​ ប្រសើរ​ជាង​ក្រុម​របស់​លោក

  • 2019-12-06 08:20:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គ្រូ​ជម្រើស​ជាតិ​វៀតណាម​លោក Park Hang-seo បាន​និយាយ​ក្នុង​សន្និសីទកាសែត​​មុន​នេះ​ថា កម្ពុជា​​​ប្រកួត​តិច​ជាង​វៀតណាម ដូច្នេះ​នេះ​ជា​ផល​ចំណេញ​មួយ។

បុរស​សញ្ជាតិ​កូរ៉េ​ខាង​ត្បូង​ដែល​ជួយ​វៀតណាម​បាន​ច្រើន​ក្នុង​វិស័យ​បាល់ទាត់​បាន​លើក​ឡើង​​មុន​ប៉ះ​កម្ពុជា​ថា៖ “វា​គឺ​ជា​ការ​ប្រកួត​ដ៏​លំបាក​មួយ​ជាមួយ​​អត្ថន័យ​ជ្រាលជ្រៅ។ U22 កម្ពុជា មាន​ភាព​ចំណេញ​ ព្រោះ​ពួក​គេ​លេង​តិច​ជាង​ពួក​យើង​១​ប្រកួត ដូច្នេះ​​មិន​សូវ​ហាត់​និង​សម្រាក​បាន​ច្រើន។ ដូចនេះ​ពួក​យើង​ត្រូវ​តែ​រៀបចំ​ដោយ​យក​ចិត្ត​ទុក​​ទាំង​បច្ចេកទេស​លេង​និង​ផ្លូវ​ចិត្ត​ទល់​នឹង​ពួក​គេ”។

បុរស​វ័យ​៦០​ឆ្នាំ​បន្ត​ទៀត​ថា លោក​មិន​ចង់​និយាយ​ពី​ចំណុច​ខ្សោយ​​ផ្ទាល់​ខ្លួន​របស់​វៀតណាម​ទេ។ អ្វី​ដែល​សំខាន់​លោក​​ចង់​សម្លឹង​ទៅ​ការ​ប្រកួត​នៅ​ថ្ងៃ​ស្អែក។ កំហុស​អាច​ជួយ​ក្រុម​កីឡាករ​ពង្រឹង​ខ្លួន​នៅ​ពេល​អនាគត​បាន"៕ ​

អត្ថបទ៖ ហេង សុធារិទ្ធិ