Chivas បន្តសហការជាមួយ Man Utd នាំអ្នកគាំទ្រទៅមើលការប្រកួតផ្ទាល់របស់ក្រុមបិសាចក្រហម នៅអង់គ្លេសនាឆ្នាំ២០២០

  • 2019-12-07 04:18:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុនស្រា Chivas ដែលមានប្រភពដើមមកពីប្រទេសស្កុតឡែន បានរៀបចំកម្មវិធីដើម្បីអបអរការសហការជាដៃគូរវាងក្រុមហ៊ុន និងក្រុមបាល់ទាត់លំដាប់ពិភពលោក Manchester United សម្រាប់រដូវកាលទី២ នៅ ប្រទេសកម្ពុជា ដែលបានធ្វើឡើងយ៉ាងកក្រើកនៅក្លឹបកម្សាន្ត QK កាលពីថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៩ជាមួយនឹងការចូលរួមផ្តល់ជូននូវ បទភ្លេងយ៉ាងកន្រ្តាក់ពី Dj ដ៏ល្បីដែលមកពីប្រទេសថៃ និងម៉ាឡេស៊ីជាមួយនឹងកម្មវិធីសប្បាយៗជាច្រើន។

Manchester United បានសហការជាមួយ Chivas តាំងពីឆ្នាំ២០១៨ ជាមួយនឹងកម្មវិធីជាច្រើនដើម្បីផ្តល់ឳកាសឲ្យអ្នកដែលជាអ្នកគាំទ្រផ្ទាល់ទទួលបាននូវបទពិសោធន៍ និងភាពរីករាយជាច្រើន មិនថានៅតាមបណ្តាកម្មវិធីរបស់ Chivas នៅក្នុង Pub និងក្លឹបកម្សាន្តនៅក្នុងប្រទេសកម្ពុជា ជាពិសេសបទពិសោធន៍ ទៅទស្សនាការប្រកួតផ្ទាល់នៅទីក្រុង Manchester និងប្រទេសសិង្ហបុរីនារដូវកាលកន្លងមក ។

សម្រាប់រដូវកាលថ្មីនេះ ក្រុមហ៊ុនក៏បានរៀបចំនូវកម្មវិធីកម្សាន្តក៏ដូចជាឪកាសក្នុងការឈ្នះនូវរង្វាន់ផ្សេងៗជាច្រើនទៀតសម្រាប់អតិថិជនដែលគាំទ្រស្រា Chivas ជាមួយនឹងប្រម៉ូសិនពិសេសដល់អតិថិជនផងដែរ។ អ្វីដែលពិសេសនោះ អតិថិជននឹងមានឳកាសឈ្នះនូវរង្វាន់ធំពី Chivas ជាមួយនឹងការធ្វើដំណើរទៅមើលការប្រកួតផ្ទាល់របស់ ក្រុមបិសាចក្រហម Manchester United នៅប្រទេសអង់គ្លេសនៅខែមីនាឆ្នាំ២០២០ ជាមួយនឹងបទពិសោធន៍ផ្សេងៗទៀតទាក់ទងទៅនឹងកីឡាបាល់ទាត់ផងដែរ។ សម្រាប់ពត៌មានស្តីពី កម្មវិធីបន្ទាប់ សូមចូលទៅកាន់គេហទំព័រ Facebook និង Instagram Chivas Cambodia៕