ឡូយ! បទថ្មី ប៊ុត សីហា ទើប​ចេញ​បាន​១​ថ្ងៃ មាន​អ្នក​ចូល​ទស្សនា​ក្បែរ​កន្លះ​លាន​ដង​បាត់

  • 2019-12-07 07:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង ប៊ុត សីហា ដែល​បាត់​មុខ​យូរ​គួរ​សម​ដែរ​ហើយ​នោះ ឥឡូវ​ស្រាប់​តែ​ឃើញ​ចេញ​បទ​ថ្មី​ទៀត​ហើយ ដោយ​ក្នុង​នោះ​ទើប​តែ​ចេញ​បាន​ត្រឹ​មមួយ​ថ្ងៃ​​ប៉ុណ្ណោះ មាន​អ្នក​ចូល​ស្ដាប់​ច្រើន​ ស្ទើរ​មិន​គួរ​ឲ្យ​ជឿ។

បទ​ថ្មី​របស់ សីហា នេះ មាន​ចំណង​ជើង​ថា ”ចេះតែខ្លាច” ចេញ​ក្រោម​ផលិតកម្ម​ថ្មី​ឈ្មោះ "Job" ខុស​ពី​រាល់​ដង គេ​ចេញ​បទ​ឲ្យ​ផលិតកម្ម "មរតក​មេឌៀ"។ ចំណុច​គួរ​ចាប់​អារម្មណ៍ បទ​នេះ ទើប​បញ្ចេញ​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ប៉ុន្តែ​​មាន​ការ​គាំទ្រខ្លាំង​សម្បើម​ណាស់ ពោល​គឺ​មាន​អ្នក​ចូល​ទស្សនា​ជិត​កន្លះ​លាន​ដង​ទៅ​ហើយ ហើយ​ពួក​គេបាន​ចែក​ចាយ​បន្ត​ឲ្យ​គ្នា​ទៀត។

ចំពោះ​ការ​ចេញ​បទ​នៅ​ផលិតកម្ម​ថ្មី​នេះ មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​សាមី​ខ្លួន​នៅ​ឡើយ ប៉ុន្តែ​តាម​ប្រភព​ពី​អ្នក​ជិតដិត​លើក​ឡើង​ថា មិន​ថ្វី​ទេ ហើយ​ក៏​ដូច​គ្នា​ដែរ​ថា ប៊ុត សីហា នៅ​មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ពី​ផលិតកម្ម​មរតកមេឌៀ នៅ​ឡើយ ព្រោះ​ថា​ផលិតកម្ម យ៉ូប (JOB Production )នេះ​គឺ​ដៃគូ​របស់​ផលិតកម្ម មរតកមេឌៀ ដែល​នឹង​ត្រូវ​ក្រសួង​តម្រូវ​ឲ្យ​ដូរ​ឈ្មោះ​នោះ។

បើ​ទោះ​បាត់​មុខ​មិន​បង្ហាញ​លើ​ឆាក​តន្ត្រី គេ​សង្កេត​ឃើញ​ថា​ផលិតកម្ម​នេះ​ចេញ​បទ​ឲ្យ​តារា​ចម្រៀង​គ្រប់​រូប​គឺ​សុទ្ធ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ទាំង​អស់​ពិសេស​គឺ​បទ​លោក ប៊ុត សីហា តែ​ម្តង​បើ​ទោះ​តារា​រូបនេះ​ជំពប់​នឹង​រឿង​អាស្រូវ​ច្រើន​យ៉ាង​ណា​ក៏​ដោយ។

បើ​តាម​ការ​បង្ហាញ​ពី​លោក ឈួន សុខលីម ដែល​ជា​នាយកគ្រប់គ្រង​នៅ​ផលិតកម្ម​នេះ​ប្រាប់​ថា​លោក​នៅ​តែ​ផ្តល់​ឱកាស​សម្រាប់​តារាចម្រៀង ប៊ុត សីហា ដដែល មិន​តែ​ប៉ុណ្ណោះ​តារ​ារូបនេះ​ក៏​នឹង​មាន​បទ​ឆ្លើយឆ្លង​ជាមួយ​ខ្មែរ​សុរិន​គឺ​លោក ស៊ុងសែង ម្ចាស់​បទ​ "កូន​ប្រសារ​លួចមាន់" និង​នាង​មន្តត្រា​រំដួល​សុរិន" ទៀត។

លោកថា ពួក​គេ​នឹង​បញ្ចេញ​បទចម្រៀង​រួមគ្នា​ពិសេស​នា​ក្នុង​អំឡុង​ដើម​ឆ្នាំ​ក្រោយ​នេះ​តែ​ម្តង។ តោះ...ស្ដាប់​បទ​ថ្មី​របស់ សីហា មួយ​បទ​នេះ​សិន!!!

អត្ថបទ៖ ទារិកា