ក្ដៅៗ! ពលរដ្ឋឥណ្ឌាសម្ដែងការសាទរ ក្រោយប៉ូលិសបាញ់ប្រហារជីវិតជនសង្ស័យ​រំលោភ​ សម្លាប់

  • 2019-12-08 02:42:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​៦​ធ្នូ​បាន​បាញ់​សម្លាប់​ពួក​ជនសង្ស័យ​ចាប់រំលោភ​និង​សម្លាប់​ចំនួន​៤​នាក់​ដែល​ធ្វើឱ្យ​មាន​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ប៉ុន្តែ​ក៏​មាន​ការចោទប្រកាន់​ថា​​ពួកគេ​ទាំងនោះ ត្រូវបាន​សម្លាប់​ក្រៅ​ប្រព័ន្ធតុលាការ​។​

​បុរស​ទាំង​នោះ ដែល​ត្រូវបាន​ឃុំ​ខ្លួន​អស់​រយៈពេល​មួយ​សប្តាហ៍​អំពី​ករណី​ចាប់​រំលោភ​សម្លាប់​ចុងក្រោយ​បំផុត​ដែល​ធ្វើឱ្យ​មាន​ការភ្ញាក់ផ្អើល​នៅ​ឥណ្ឌា​នោះ​ត្រូវបាន​បាញ់សម្លាប់​នៅ​​ពេលព្រឹក​ក្នុងអំឡុងពេល​ប៉ូលិស​ឱ្យ​ពួកគេ​ទាំងនោះ​ធ្វើ​សកម្មភាព​ត្រាប់​បង្ហាញ​បទឧក្រិដ្ឋ​បង្ហាញ​ឡើង​វិញ​នៅ​ទីក្រុង​សាត​ណាហ្កា​នៅ​ខាងក្រៅ​ទីក្រុង ហាយដេ​រ៉ា​បាតភា​គខាង​​ត្បូង​នៃ​ប្រទេស​ឥណ្ឌា​។​ ​មនុស្ស​ពីរ​បី​រយ​នាក់ បាននាំគ្នា​ទៅ​កន្លែង​ដែល​បុរស​៤​នាក់​នេះ ត្រូវបាន​សម្លាប់​កាលពី​ថ្ងៃ​សុក្រ​ដោយ​បាន​ដុត​កាំជ្រួច​ផាវ​ដើម្បី​អបអរសាទរ និង​ជូន​ផ្កា​ដល់​ប៉ូលិស​។​ ​ស្នងការ​ប៉ូលិស លោក​សាយ​ចា​ណា បាន​និយាយថា ” ប៉ូលិស បាន​នាំ​ពួក​ជនជាប់ចោទ​ទាំងនេះ ទៅ​កន្លែង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នោះ​ដើម្បី​ជា​ផ្នែក​នៃ​ការស៊ើបអង្កេត​។​បន្ទាប់​​មក​ពួកគេ​នោះ​បាន​ចាប់ផ្តើម​វាយ​ទៅ​លើ​ប៉ូលិស​ដោយ​ដុំថ្ម​និង​ដំបង​ហើយ​បន្ទាប់មក​បាន​ដណ្តើម​យក​អាវុធ​ពី​ប៉ូលិស​ហើយ​ចាប់ផ្តើម​បាញ់​” ។

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅ​កន្លែង​កើតហេតុ​ថា “​ប៉ូលិស​បាន​ព្រមាន​ពួកគេ​ហើយ​បាន​ប្រាប់​ពួកគេ​ឱ្យ​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​តាម​សម្រួល​ប៉ុន្តែ​ពួកគេ​នៅតែ​បន្ត​បាញ់​​ប្រហា​រ​។ បន្ទាប់មក យើង​បាន​បើក​ការបាញ់ប្រហា​រហើយ​ពួកគេ​ត្រូវបាន​សម្លាប់​នៅក្នុង​ការប្រឈមមុខគ្នា​ទៅវិញទៅមក​” ។​ ​លោក បាន​បន្ថែមថា ក្នុងអំឡុង​ការសួរចម្លើយ​នោះ បុរស​ទាំង​នេះ បាន​សារភាព​ថា​បាន​ប្រព្រឹត្ត​បទឧក្រិដ្ឋ​នេះ​។​ ​បុរស​ទាំង​៤ នាក់​នេះ​ត្រូវបាន​ចោទប្រកាន់​ពី​បទ​រំលោភ​ជា​ក្រុម​និង​សម្លាប់​ស្ត្រី​បសុពេទ្យ​អាយុ​២៧ ឆ្នាំ​ម្នាក់ មុន​ពេល​ដុត​ចោល​សាកសព​របស់​នាង​នៅក្រោម​ស្ពាន​ដាច់ស្រយាល​មួយ​​កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែវិច្ឆិកា​។​

​ក្នុងករណី​ដាច់ដោយឡែក​ស្ត្រី​ឥណ្ឌា​ម្នាក់​បាន​ស្លាប់​កាលពី​យប់​ថ្ងៃ​សុក្រ​បន្ទាប់ពី​ត្រូវ​បាន​ដុត​សម្លាប់​ដោយ​បុរស​ច្រើន​នាក់​ខណៈដែល​នាង​បាន​កំពុងធ្វើដំណើរ​ដើម្បី​ផ្តល់​ភស្តុតាង​​ប្រឆាំង​ការចាប់រំលោភ​នាង​ទៅ​តុលាការ​។ ជនសង្ស័យ​ទាំង​អស់​៥​នាក់ ត្រូវបាន​ចាប់ខ្លួន​៕

ប្រភព ៖ rasmeinews