​ញាក់​សាច់​ទ្រើតៗ! ស្រី​ស្រស់​ទាំង​៣​កម្ពុជា ​ឡើង​វគ្គ​ដណ្ដើម​មេដាយ​មាស​ដូច​គ្នា​

  • 2019-12-08 09:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​កីឡា​ការិនី​៣​នាក់ ស៊ន សៀវម៉ី Cassandre tubbs ​និង​ ឈឿង អាលីហ្សា ​បាន​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​មេដាយ​មាស​ហើយ ក្រោយ​ផ្ដួល​ដៃ​គូ ​មិន​ឱ្យ​មាន​ពិន្ទុ​រាប់​ទេ។

កីឡាការិនីតេក្វាន់ដូWTកម្ពុជា ស៊ន សៀវម៉ី បានប្រកួតឈ្នះកីឡាការិនីវៀតណាម LAM THI HẠ THANH លើវិញ្ញាសាលើ៧៣គីឡូក្រាម មុននេះ ដោយពិន្ទុ ដាច់ឆ្ងាយ ២៥ទល់១។ ដូច្នេះ ស៊ន សៀវម៉ី ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រដណ្តើមមេដាយ ជាមួយកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ល្ងាចនេះ។

កីឡាការិនី Cassandre tubbs ក្រោម62kg ឈ្នះកីឡាការិនីឥណ្ឌូណេស៊ី ពិន្ទុ ១៧ទល់១០ និង កីឡាការិនី ឈឿង អាលីហ្សា ឈ្នះកីឡាការិនីទីម័រខាងកើត លើទម្ងន់ក្រោម57kg ដោយពិន្ទុ ១៧-៩ឈ្នះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូចគ្នា។ រង់ចាំប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមមេដាយមាសទាំងពីរវិញ្ញាសា៕

រូបភាព៖ Cambodia SEA GAMES 2023

អត្ថបទ៖ ប្រុស យុទ្ធ