Nissan GT-R ជំនាន់ថ្មី អាចមានរាងបែបនេះ ហើយប្រើម៉ាស៊ីន Hybrid ទៀត!

  • 2019-12-09 03:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនយូរទៀតទេ ក្រុមហ៊ុន Nissan នឹងបញ្ចេញរថយន្តស្ព័រដ៏ល្បីល្បាញរបស់ខ្លួន គឺ GT-R ជំនាន់ថ្មី ដែលមានកូដឈ្មោះ R36 ដោយជំនួស GT-R R35។

GT-R R36 អាចនឹងមានរូបរាងបែបនេះ

ជាមួយគ្នានេះពាក្យចចាមអារ៉ាមបានអះអាងថា Nissan GT-R ជំនាន់ថ្មី នឹងប្រើម៉ាស៊ីន Twin-turbo V6 ជាមួយនឹងបច្ចេកវិទ្យា Hybrid ដែលជួយដល់ដំណើរការ និងភាពសន្សំសំចៃផងដែរ។

GT-R R35

មិនតែប៉ុណ្ណោះ R36 អាចនឹងផ្លាស់ប្តូររូបរាងទាំងស្រុង ហើយយកស្ទីលតាមគំរូរថយន្ត Vision Gran Turismo Concept ទៀតផង។

គំរូរថយន្ត Vision Gran Turismo Concept

ទោះជាយ៉ាងណា Nissan នឹងមិនបញ្ចេញ GT-R ជំនាន់ថ្មីមុនឆ្នាំ២០២១ ឡើយ ខណៈម៉ាស៊ីន Hybrid នេះនឹងបង្កើនតម្លៃ GT-R រឹតតែថ្លៃមួយកម្រិតទៀត។ គេរំពឹងទុកថា GT-R R36 អាចនឹងមានតម្លៃចាប់ពី ១៣ម៉ឺនដុល្លារឡើងទៅ ខណៈ GT-R R35 មានតម្លៃចាប់ពី ១១ម៉ឺនដុល្លារប៉ុណ្ណោះ៕

ប្រភព៖ carswow   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម