ឆ្លង​កាត់​ស៊ីហ្គេម​នេះ ប្រទេស​នៅ​អាស៊ាន លែង​ហាន​មើល​ស្រាល​កម្ពុជា​ទៀត​ហើយ​

  • 2019-12-09 03:58:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម U22 ​កម្ពុជា បាន​បង្ហាញ​ទម្រង់​លេង​ល្អ​មែនទែន​នៅ​ស៊ីហ្គេម​ក្នុង​ប្រទេស​ហ្វីលីពីន​ឆ្នាំ​នេះ ដោយ​បាន​បង្កើត​ប្រវត្តិសាស្ត្រ​ជាង​៦០​ឆ្នាំ​បាន​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ។

ទម្រង់​លេង​ដ៏​លេចធ្លោ​របស់​ក្រុម​គោព្រៃ​កម្ពុជា​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​បណ្ដា​ប្រទេស​ក្នុង​តំបន់​ជា​ច្រើន​ចាប់​ផ្ដើម​យក​កម្ពុជា​ដាក់​ក្នុង​កែវ​ភ្នែក​ពួកគេ ​មិន​អាច​មើល​ស្រាល​ដូច​មុន​បាន​ទៀត​ឡើយ។ ​ស្ថិត​ក្នុង​ដំណាក់​កាល​អភិវឌ្ឍ​យ៉ាង​ច្រើន​ដូច្នេះ អ្នក​គាំទ្រ​ប្រទេស​ក្បែរ​ខាង​កម្ពុជា​ច្រើន ​បាន​ចោទ​ជា​សំនួរ​ថា ​កម្ពុជា​យ៉ាង​មិច​បាន​ជា​លេង​ល្អ​ខ្លាំង​និង​មាន​ទម្រង់​ខុស​ប្លែក​លឿន​យ៉ាង​នេះ។

ជាក់​ស្ដែង​តាំង​ពី U18 , U19 ​និង U22 ​នេះ ​បាន​បង្ក​ព្យុះ​ភ្លៀង​ច្រើន​ណាស់​ក្នុង​​តំបន់ ​ហើយ​គ្រូ​បង្វឹក​វៀតណាម ​និង​ថៃ​ជា​ច្រើន​បាន​អស់​តំណែង ដោយសារ​តែ​ដឹក​នាំ​ក្រុម​បរាជ័យ​ក្រោម​ថ្វី​ជើង​កម្ពុជា។ ​លោក Felix ​ដែល​ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ជោគជ័យ​ធំធេង​របស់​ខ្មែរ​នេះ ​បាន​និយាយ​ថា​៖ “ទោះ​ជា​យ៉ាង​ណា ​យើង​បាន​បង្ហាញ​ថា​កម្ពុជា​មិន​មែន​ជា​ក្រុម​ខ្សោយ​ទៀត​នោះ​ទេ។ ​បើ​ទោះ​ជា​មាន​សង្ឃឹម​ឈ្នះ​តិច ឱកាស​តិច ​របូត​គ្រាប់​បាល់ ​ក៏​ក្រុម​កម្ពុជា ​ដែល​ពោរពេញ​ដោយ​កីឡាករ​ក្មេង​ៗ ​នៅ​មាន​ចិត្ត​ប្រយុទ្ធ​ដល់​ទី​បញ្ចប់​ដែរ”។

ក្រុម U22 ​កម្ពុជា ​នៅ​មាន​ភារកិច្ច​បំបាក់​ក្រុម​មីយ៉ាន់ម៉ា​មួយ​ប្រកួត​ទៀត ​មុន​ត្រលប់​មក​ស្រុក​កំណើត​វិញ។ ​ការ​ប្រកួត​ដណ្ដើម​យក​មេដាយ​សំរឹទ្ធ​នេះ ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ស្អែក វេលា​ម៉ោង​៣​រសៀល៕

រូបភាព៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

អត្ថបទ៖ ប្រុស យុទ្ធ