Hacker ដែលត្រូវ FBI តាមចាប់ កំពុងរស់យ៉ាងសុខស្រួលនៅរុស្ស៊ី ជិះ​សុទ្ធ​តែ​ឡានថ្លៃៗ

  • 2019-12-09 04:31:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


Maksim Yakubets ដែល​មាន​ឈ្មោះ​ហៅក្រៅ​ Aqua គឺ​ជា​មេ​ក្រុម​ Hacker ល្បី​ឈ្មោះ Evil Corp. ដែល​រូប​គេ និង​សមាជិក​កំពុង​តែ​ត្រូវ​ភ្នាក់ងារ FBI តាម​ចាប់ ជា​មួយ​​ការ​ផ្ដល់​ប្រាក់​រង្វាន់​ដល់ ៥ លាន​ដុល្លារ។

ក្រុម​នេះ​ជាប់​ចោទ​ពី​បទ​វាយ​ប្រហារ​លើ​កុំព្យូទ័រ​​ចំនួន​ពីរ​ករណី និង​ការ​ក្លែង​បន្លំ​នៅ​ធនាគារ​ច្រើន​ករណី ហើយ​អាច​រក​បាន​ច្រើន​លាន​ដុល្លារ​ពី​ទង្វើ​ទាំង​នេះ។ ត្បិត​ថា​ត្រូវ FBI តាម​ចាប់​មែន ប៉ុន្តែ​ពេល​នេះ​ Yakubets និង​សមាជិក​រួម​ក្រុម កំពុង​រស់​នៅ​យ៉ាង​ស្រុក​ស្រួល​នៅ​រុស្ស៊ី។ ពួក​គេ​ថែម​ទាំង​ជិះ​រថយន្ត​តម្លៃ​ថ្លៃៗ​ជា​ច្រើន​ទៀត​ផង។

រូបភាព​នៃ​ការ​ជួបជុំ​របស់​ក្រុម​ Evil Corp. បង្ហាញ​អំពី​ការ​ប្រើ​ប្រាស់​​រថយន្ត​ Audi R8 ស៊េរី​ចាស់​ និង Audi R8 ស៊េរី​ថ្មី ដែល​អម​ដំណើរ​រថយន្ត​ Lamborghini Huracan របស់ Yakubets។ នៅ​រុស្ស៊ី​ រថយន្ត​ Lamborghini Huracan មាន​តម្លៃ​ប្រមាណ ២៥ ម៉ឺន​ដុល្លារ។

ខាង​លើ​គឺ​ជា​ Andrey Plotnitskiy ឈរ​ក្បែរ​រថយន្ត​ Porsche 911 Turbo ដែល​រូប​គេ​ជា​សមាជិក​​ម្នាក់​របស់​ក្រុម Evil Corp. និង​រស់​នៅ​ដោយ​បើក​ចំហ​ ទោះ​ត្រូវ​ប៉ូលិស​អន្តរជាតិ​តាម​ប្រមាញ់។ ខាង​ក្រោម​ជា​រថយន្ត​​ស៊េរី​កប់​ច្រើន​ទៀត​របស់​ក្រុម Evil Corp. ៖​

ចុចអាន ៖ Nissan GT-R ជំនាន់ថ្មី អាចមានរាងបែបនេះ ហើយប្រើម៉ាស៊ីន Hybrid ទៀត!

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង