ខាន់ ជេមស៍ បញ្ចេញសាប៊ូលាងមុខថ្មីផ្សំពីវត្ថុធាតុដើមធម្មជាតិ ល្អបំផុតសម្រាប់ស្បែកមុខ

  • 2019-12-09 09:41:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាប៊ូលាងសម្អាត និងថែរក្សាស្បែកមុខ ម៉ាល់ វី (Malve Natural Brightening Soap) គឺជាផលិតផលរបស់ប្រទេសថៃ ដែលបាននាំចូលមកចែកចាយនៅក្នុងប្រទេសកម្ពុជាផ្តាច់មុខ ដោយតារាចំរៀងដ៏ល្បីរបស់កម្ពុជា គឺលោក ខាន់ ជេមស៍។

លក្ខណះពិសេសរបស់សាប៊ូនេះគឺផ្សំឡើងពីវត្ថុធាតុដើមធម្មជាតិ១០០% ដូចជាមង្ឃុត ស្ពឺ ដំឡូងព្រិល ប្រទាលកន្ទុយក្រពើជាដើម ដោយជួយលាងសម្អាតដល់ស្រទាប់ដ៏ជ្រៅរបស់ស្បែកមុខ កំចាត់បាក់តេរី និងភាពកខ្វក់នៅលើផ្ទៃមុខ ដែលជាមូលហេតុបង្កអោយស្បែកមុខមានបញ្ហាផ្សេង មិនតែប៉ុណ្ណោះក៏ជួយបំប៉នដល់ស្បែកមុខអោយមានសំណើម ភ្លឺថ្លា បែបធម្មជាតិផងដែរ។

លោកខាន់ ជេមស៍ ដែលជាអ្នកនាំចូលនិងចែកចាយផ្តាច់មុខនៅកម្ពុជា បានបញ្ជាក់ថា ផលិតផលសាប៊ូនេះ គឺ​ប្រើប្រាស់បានទាំងបុរស-នារី ហើយលោកសម្រេចចិត្តនាំចូលផលិតផលនេះមកចែកចាយក្នុងកម្ពុជា ក៏ដោយសារតែចង់ឲ្យ​បងប្អូនខ្មែរ បានប្រើប្រាស់នូវផលិតធម្មជាតិដែលមានគុណភាព និងមានការទទួលស្គាល់ត្រឹមត្រូវពីក្រសួងពាក់ពន្ធ័ ដែលអាចជួយបំពេញនូវក្តីស្រម៉ៃរបស់បងប្អូនបាន។

លោកក៏បានបន្តថា៖ « ភាគច្រើនបងប្អូនយើង នៅពេលដែលចង់បានស្បែកមុខស្អាត នឹងស្វែងរកផលិតផលនោះយកមកប្រើប្រាស់តែម្តង។ ហើយនៅពេលដែលប្រើប្រាស់រួច គឺភាគច្រើនមិនដូច​បំណងឡើយ ដោយសារតែបងប្អូនមើលរំលងការលាងសម្អាតស្បែកមុខ ដែលជាជំហានដំបូងក្នុងការថែរក្សាស្បែកមុខ។ ដូច្នេះមុននឹងប្រើប្រាស់ផលិតផលបំប៉នស្បែកមុខផ្សេងៗ បងប្អូនត្រូវតែលាងសម្អាតស្បែកមុខជាមុនសិន ដើម្បីកំចាត់បាក់តេរី និងភាពកខ្វក់ដោយសារធូលី និងផ្សែងឡានជាដើម រួចទើបប្រើប្រាស់ផលិតផលបំប៉នស្បែកមុខបន្ត»។

ចំពោះបងប្អូនដែលចាប់អារម្មណ៍អាចទំនាក់ទំនងទិញតាមរយ៖

អត្ថបទ ៖ រ័ត្ន