ល្ងាច​នេះ ​កម្ពុជា ត្រូវ​សងសឹក ​មីយ៉ាន់ម៉ា ​រត់​ដាច់​ជើង​ចោល​ហើយ​

  • 2019-12-10 02:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ោង​៣​រសៀល​នេះ ​កម្ពុជា ​នឹង​ត្រូវ​ប៉ះ​ក្រុម​មីយ៉ាន់ម៉ា ​ក្នុង​ការ​ប្រកួត​ដណ្ដើម​យក​មេដាយ​សំរឹទ្ធ​នា​ព្រឹត្តិការណ៍​ស៊ីហ្គេម​២០១៩ ​នៅ​ប្រទេស​ហ្វីលីពីន។

​ក្រុម​ទាំង​ពីរ​បាន​ប៉ះ​គ្នា​ម្ដង​មក​ហើយ ​ក្នុង​ពូល​ជាមួយ​គ្នា ​ដោយ​ពេល​នោះ​កម្ពុជា​ចាញ់​ក្នុង​លទ្ធផល​មិន​អស់​ចិត្ត ២-១។ ​យ៉ាងណាមិញ ​លោក Felix ​គ្រូ​បង្វឹក​របស់​ក្រុម​កម្ពុជា ​ចង់​ជួប​មីយ៉ាន់ម៉ា​នេះ​ម្ដង​ទៀត ដើម្បី​សង​សឹក ​ហើយ​ពេល​នេះ​ឱកាស​នោះ​បាន​មក​ដល់​ហើយ ពួកគេ​ត្រូវ​លេង​ដណ្ដើម​យក​ចំណាត់​ថ្នាក់​លេខ​៣។

នេះ​ជា​ប្រកួត​ចុង​ក្រោយ​របស់​កម្ពុជា ដូច្នេះ​កីឡាករ​ទាំង​អស់​សុទ្ធ​តែ​ត្រៀម​រួច​ជា​ស្រេច ដើម្បី​បញ្ចេញ​សមត្ថភាព​ប្រកួត ​យក​ជ័យជម្នះ​ជួន​ជាតិ។ ​ស្រប​ពេល​លោក Felix ​វិញ ​ក៏​បញ្ជាក់​ដែរ​ថា​ក្នុង​ប្រកួត​នេះ ​នឹង​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជក់​ចិត្ត​មិន​ខាន៕

អត្ថបទ៖ ប្រុស យុទ្ធ