តោះ! ធ្វើដំណើរជាមួយរថយន្ត Hilux Revo Rally 2020 ទៅមើលរឿង JUMANJI “មេវគ្គបន្ទាប់”

  • 2019-12-11 03:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីវេលាល្ងាច ថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់នូវសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ លើផលិតផលយានយន្ត និងគ្រឿងបន្លាស់ម៉ាកតូយ៉ូតា បានរួមសហការណ៍ជាមួយនឹង រោងភាពយន្ត លេជេន ប្រចាំប្រទេសកម្ពុជា ក្នុងការចាក់បញ្ជាំងពិសេសនូវខ្សែភាពយន្តហូលីវូឌ លក្ខណៈផ្សងព្រេងដ៏ល្បីល្បាញ គឺរឿង JUMANJI “មេវគ្គបន្ទាប់” ដែលប្រព្រឹត្តិឡើងនៅរោងភាពយន្ត លេជេន សាខា អេដិន ហ្គាឌែន ក្រោមអធិបតេយ្យភាព លោកឧកញ្ញ៉ា គង់ នួន ប្រធានក្រុមហ៊ុន លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រមទាំងវត្តមានអតិថិជន និងអ្នកគាំទ្ររបស់ក្រុមហ៊ុនតូយ៉ូតា ជាច្រើនទៀតផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់ខ្សែភាពយន្ត JUMANJI នេះត្រូវបានចាក់បញ្ជាំងនៅក្នុងរោងភាពយន្ត ប្រទេសកម្ពុជា កាលពីឆ្នាំ២០១៧ ហើយក៏ទទួលបាននូវការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកទស្សនា និងអ្នកដែលនិយមចូលចិត្តខ្សែភាពយន្តលក្ខណៈផ្សងព្រេង។

អ្វីដែលកាន់តែពិសេសទៀតនោះ រថយន្តតូយ៉ូតា Hilux Revo Rally គឺពិតជាដៃគូដ៏សក្តិសមឥតខ្ចោះ សម្រាប់ដំណើរឆ្ពោះទៅកាន់វគ្គបន្ទាប់ នៅក្នុងខ្សែភាពយន្ត JUMANJI “មេវគ្គបន្ទាប់" ដែលនឹងចាក់បញ្ចាំងជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ដោយសង្កេតឃើញដូចនេះ ទើប ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) សម្រេចចិត្តក្នុងការក្លាយជាដៃគូសហការផ្តាច់មុខប្រចាំប្រទេសកម្ពុជាក្នុងការនាំមកជូននូវ ខ្សែភាពយន្ត JUMANJI “មេវគ្គបន្ទាប់” ដ៏ល្បីល្បាញ របស់ផលិតកម្ម Sony Picture Entertainment។

ទន្ទឹមនឹងបរិយាកាសដ៏សប្បាយរីករាយ ក្នុងថ្ងៃចាក់បញ្ចាំងពិសេសខ្សែភាពយន្តនេះ ភ្ញៀវកិត្តិយសដែលជាអតិថិជនរបស់រថយន្ត Hilux Revo Rally ក៏ដូចជាប្រិយមិត្តអ្នកគាំទ្រ ក្រុមហ៊ុន តូយ៉ូតា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមទស្សនាខ្សែភាពយន្ត និងទស្សនានូវការដាក់បង្ហាញរថយន្ត តូយ៉ូតា HILUX REVO RALLY ស៊េរីថ្មីឆ្នាំ២០២០ ដែលជារថយន្តមានភាពធន់ មាំ និងមានផាសុកភាពខ្ពស់ រួមជាមួយនឹងមានកម្លាំងម៉ាស៊ីនជំនាន់ថ្មី ដែលធ្វើឲ្យរថយន្តកាន់តែខ្លាំង និងសក្តិសមឥតខ្ចោះក្នុងការធ្វើដំណើរលើគ្រប់ស្ថានភាពផ្លូវ៕