ដោះស្រាយ​គំនំ​ចាស់! U20 ​កម្ពុជា ​នឹង​ប៉ះ U20 ​វៀតណាម ​ពាន BTV Cup 2019 ​

  • 2019-12-11 04:05:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​តាម​ប្រភព​ពី​ប្រទេស​វៀតណាម​មក​វិញ ​បាន​អះអាង​ថា​ពាន​រង្វាន់ BTV Cup 2019 ​នឹង​មាន​ក្រុម​ចូលរួម​ប្រកួត​៤​ក្រុម​គឺ U20 ​វៀតណាម ​កម្ពុជា ​មីយ៉ាន់ម៉ា ​និង​ក្រុម​Becamex Binh Duong Club។

ពាន​រង្វាន់ BTV Cup 2019 ​ដែល​ធ្វើ​ឡើង​នៅ Binh Duong ​នេះ ​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤​ដល់​១៧​ខែ​ធ្នូ​ឆ្នាំ ២០១៩​ខាង​មុខ​នេះ។ ​យ៉ាងណាមិញ ​កម្ពុជា​មិន​ទាន់​បាន​បង្ហើប​ពី​ក្រុម​និង​កីឡាករ​ដែល​ត្រូវ​ទៅ​លេង​ពាន​រង្វាន់​នេះ​នៅ​ឡើយ​ទេ។ ​ខណៈ​ដែល​ក្រុម U22 ​កម្ពុជា ​ទើប​ចប់​ភារកិច្ច​ពី​ព្រឹត្តិការណ៍​ស៊ីហ្គេម​កាល​ពី​ម្សិលមិញ​នេះ​ឯង។

ក្រុម​ជម្រើស​ជាតិ U20 ​វៀតណាម ​ត្រូវ​បាន​គេ​ដឹង​ថា​មិន​យក​កីឡាករ​លេង​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ចូល​រួម​ឡើយ។ ពួកគេ​នឹង​ប្រើ​ប្រាស់​កីឡាករ​ថ្មី​ទាំង​អស់​ដើម្បី​លេង​ពាន​រង្វាន់​មួយ​នេះ៕

អត្ថបទ៖ ប្រុស យុទ្ធ