ប៉ូ​ សាគុណ៖​ ខ្ញុំ​ពិការ​មែន​ប៉ុន្តែ​គ្មាន​ទេ​ការ​រើសអើង​ មាន​​តែ​អ្នក​លើក​ទឹកចិត្ត​ទៅ​វិញ​

  • 2019-12-11 06:51:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប៉ូ​ សាគុណ​ ជន​ពិការ​ដែល​ជា​អ្នក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អង្គរវត្ត​ កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ​ ថា​ពិត​ជា​សប្បាយ​រីករាយ​ជា​ខ្លាំង​ ពិសេស​នៅ​ពេល​អ្នក​រត់​ជា​មួយ ឃើញ​ខ្លួន​ពិការ​ដូច​នេះ​ញញឹម​ដាក់​ និង​​លើក​មេដាយ​បង្ហាញ​ពី​ការ​លើក​ទឹក។​

លោក ប៉ូ​ សាគុណ​

លោក​ សាគុណ​ បាន​ឲ្យ​ដឹង​ក្រោយ​រត់​ចប់​ថា​ បើ​និយាយ​ពី​អារម្មណ៍​វិញ​គឺ​សប្បាយ​មែនទែន​ ដោយ​សារ​តែ​ឃើញ​មាន​អ្នក​ចូលរួម​ច្រើន​ ហើយ​កម្មវិធី​នេះ​ជា​កម្មវិធី​សម្រាប់​សប្បុរសធម៌​ រាល់​ការ​ចុះ​ឈ្មោះ​ ឬ​ថវិកា​ដែល​បាន​មក​គឺ​យក​ទៅ​ធ្វើ​កិច្ចការ​មនុស្សធម៌​ជួយ​សង្គម។​

ទិដ្ឋភាពពេលប្រកួត
ជនពិការដែលបានចូលរួម

អ្នក​ស្រឡាញ់​កីឡា​រូប​នេះបន្ត​ទៀត​ថា​ ការ​ចូលរួម​នេះ​វា​ពិត​ជា​ធ្វើ​ឲ្យ​លោក​មាន​អារម្មណ៍​ខុស​ប្លែក​ពី​ពេល​ធម្មតា​ ដោយ​សារ​តែ​មាន​គ្រប់​រូបភាព​មិន​ថា​ទិដ្ឋភាព​អ្នក​ចូលរួម​រត់​ជា​មួយ​ ឬ​ទិដ្ឋភាព​ប្រាសាទ​នៅ​ពេល​ព្រឹកព្រលឹម​នោះទេ ថែមទាំងមាន​ខ្យល់​បរិសុទ្ធ​ទៀត​ផង។​ ជា​ការ​ចាប់​អារម្មណ៍​របស់​បុរស​វ័យ​៣៥ឆ្នាំ​រូប​នេះ​ទៀត​នោះ​ គឺ​នៅ​ពេល​ដែល​អ្នក​រត់​ជា​មួយ​គ្នា​ឃើញ​លោក​ជិះ​រទេះ​ចូលរួម​កម្មវិធី​នេះ​ អ្នក​ទាំង​នោះ​អបអរ​ទះដៃ​ និង​លើក​មេដាយ​ដាក់ជា​ការ​លើក​ទឹក​ចិត្ត​ផង​ដែរ​ មិន​មាន​ជា​ការ​រើសអើង​ ឬ​បង្ហាញ​អាកប្បកិរិយា​អ្វី​មិន​សមរម្យ​ឡើយ។​

បរទេសបង្ហាញក្ដីស្រឡាញ់

រំលឹក​ដែរ​ថា ​ព្រឹត្តិការណ៍​រត់​ប្រណាំង​ពាក់​កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី២៤​ នេះ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ទី៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​នេះ។​ ដោយ​មនុស្ស​ចូលរួម​សរុប​ប្រហែល​ ១២៣០០នាក់​មក​ពី​៨៥​ប្រទេស។​ ចំណែក​លោក​ ប៉ូ​ សាគុណ​ ចូលរួម​លេង​លើ​វិញ្ញាសា​ Running 21Km Wheel Chair៕​

Manulife Cambodia គាំទ្រការស្រលាញ់សុខភាព

អត្ថបទ៖ នួន ស៊ីណា​