សរុប​មេដាយ! កម្ពុជា​​នៅលេខ៨ ម្ចាស់​ផ្ទះ​លើ​គេ ខណៈវៀតណាម​លេខ​២

  • 2019-12-11 07:07:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​ប្រកួត​ព្រឹត្តិការណ៍​ស៊ីហ្គេម​លើក​ទី​៣០ ដែល​រៀបចំ​នៅ​ប្រទេស​ហ្វីលីពីន​បាន​បញ្ចប់​​ការ​ប្រកួត​គ្រប់​ប្រភេទ​កីឡា​អស់​ហើយ​កាល​ពី​ម្សិលមិញ។

សរុប​មេដាយ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១ មាន​មេដាយ​សរុប​៣៨៥​គ្រឿង។ នៅ​ថ្ងៃ​ចុងក្រោយ​វៀតណាម​បាន​វ៉ា​ថៃ មក​គ្រង​តំណែង​លេខ​២​មាន​មេដាយ​ទាំង​អស់​២៨៥​គ្រឿង ចំណែក​ថៃ​នៅ​លេខ​៣​មាន​៣១៦​គ្រឿង។

សម្រាប់​កម្ពុជា​វិញ​ស្ថិត​នៅ​លេខ​៨​លើ​ប្រទេស​៣​ផ្សេង​ទៀត​មាន​មេដាយ​មាស ៤ ប្រាក់​៦​និង​សំរឹទ្ធិ​៣៦​ សរុប​៤៦​គ្រឿង។ មេដាយ​មាស​ទាំង​៤​ដែល​កម្ពុជា​ទទួល​បាន​គឺ​មក​ពី​កីឡា​ តៃខ្វាន់ដូ​ ជូជិតស៊ូ (Ju-Jitsu) ប៉េតង់ និង​ល្បុក្កតោ។ ប្រទេស​ដែល​កម្ពុជា​ឈរ​លើ​មាន ប្រ៊ុយណេ ឡាវ​និង​ទីម័រ។ បើ​ប្រៀបធៀប​ជាមួយ​ឆ្នាំ​២០១៧ កម្ពុជា​កើន​មេដាយ​សរុប​២៩​គ្រឿង។

កម្មវិធី​បិទ​ព្រឹត្តិការណ៍​ស៊ីហ្គេម​​ឆ្នាំ​២០១៩ នឹង​ធ្វើ​ឡើង​នៅ​ល្ងាច​នេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ