កប់ហ្មង! ម៉ូឌែល S1 Pro ទទួលបានការគាំទ្រខ្លាំងលើសពីការគិតទុក
- 2019-12-11 07:27:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កប់ហ្មង! ម៉ូឌែល S1 Pro ទទួលបានការគាំទ្រខ្លាំងលើសពីការគិតទុក
ចន្លោះមិនឃើញ
ក្រោយពីបានបើកការទទួល Pre-Order រហូតមកដល់ពេលនេះចំពោះស្មាតហ្វូន vivo S1Pro គឺទទួលបានការគាំទ្រខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅកម្ពុជាដោយគិតត្រឹមថ្ងៃនេះមានការលក់រហូតដល់អស់ពីស្តុកបាត់ទៅហើយ។ នេះសបញ្ជាក់ ថាស្មាតហ្វូន S1Pro គឺពិតជាអាចទាក់ទាញចិត្តអ្នកប្រើប្រាស់ខ្លាំងមែនទែនទាំងសមត្ថភាព រូបរាង ក៏ដូចជាតម្លៃសមរម្យត្រឹមតែ ២៩៩ ដុល្លារ។
ស្មាតហ្វូន vivo S1Pro ស្មាតហ្វូនដែលមានភ្ជាប់មកជាមួយនឹងរូបរាងទាន់សម័យ ថាមពលថ្មធំ ៤៥០០ mAh បំពាក់ដោយបច្ចេកវិទ្យាសាកថ្មផ្លេកបន្ទោរ Dual-Engine Fast charging មានប្រព័ន្ធស្កេនខ្ចៅដៃក្រោយអេក្រង់។
សម្រាប់ផ្នែកកាមេរ៉ារបស់ស្មាតហ្វូន S1Pro វិញ កាមេរ៉ាខាងមុខមានទំហំ 32MP ដែរអាចធ្វើការថតរូប Selfie ខ្លួនឯងបានយ៉ាងស្រស់ស្អាតនិងមានទំនុកចិត្ត។ ចំណែកកាមេរ៉ាក្រោយ AI ចំនួន ៤ គ្រាប់រចនាបថបែបគ្រាប់ពេជ្រ ដែលគ្រាប់ទី ១ មានកាមេរ៉ាគោលមានទំហំធំដល់ទៅ ៤៨ MP យើងអាចធ្វើការផ្ដិតយកនូវរូបភាពបានច្បាស់ សាច់រូបភាពម៉ត់ល្អ ជាមួយនឹងកម្រិតរូបភាពបានកាន់តែប្រសើរស្រស់ស្អាតបែបធម្មជាតិ។ គ្រាប់ទី ២ កាមេរ៉ា ៨MP wide-Angle ដែលអាចធ្វើការផ្ដិតយករូបភាពបានទៅដល់ ១២០ ដឺក្រេ។ គ្រាប់ទី ៣ ទំហំ ២MP Super Macro អាចធ្វើការផ្ដិតយករូបភាពដោយប្រើគំលាតពីវត្ថុដែលយើងចាប់យក 4CM នោះយើងនឹងឃើញពីគុណភាពនៃរូប ដែលវាអាចចាប់យកភាពល្អិតនៃរូបភាពបានយ៉ាងច្បាស់។
មួយគ្រាប់ចុងក្រោយមាន ២MP ដែលជាឡេនជំនួយនៃការថតរូបបែបព្រាល។ ចំពោះស្មាតហ្វូន vivo S1Pro នេះបានធ្វើការរចនាឡើងដោយការបង្ហាញចេញមកជាមួយជម្រើសថ្មី ២ ពណ៌គឺ ពណ៌ខ្មៅ Knight Black និងពណ៌បែបគជ់ខ្យង Fancy Sky។
មាន RAM ៨GB និង ROM ១២៨GB ដែលងាយស្រួលក្នុងការរក្សាទុកនូវ វីដេអូ តន្ត្រី និងរូបភាពថែមទៀតផង។ ហើយវាបានភ្ជាប់ជាមួយនឹងអេក្រង់ពេញគែម Super Amolad Ultra All Screen មានទំហំ ៦,៣៨ អ៊ីញ FHD+ ដំណើរការដោយ Android 9 និងស្បែក Interface ប្រភេទ Funtouch OS 9.2 ដែលធ្វើឱ្យស្មាតហ្វូន vivo S1 Pro នេះគឺអស្ចារ្យបំផុតក្នុងការប្រើប្រាស់ នៅពេលដែលទស្សនាទៅលើវីដេអូ ឬនៅលើបណ្ដាញទំនាក់ទំនងសង្គម។
សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ Page ផ្លូវការរបស់ក្រុមហ៊ុន vivo Cambodia ដើម្បីទទួលបានព័ត៌មានជាក់លាក់៕