អាជ្ញាធរ​អប្សរា​ បញ្ចេញ​ពី​គម្រោង​ក្នុង​ការ​ជួសជុល​ផ្លូវ និង​បង្កើន​សោភ័ណភាព​តំបន់​អង្គរ​នៅ​ឆ្នាំ២០២០

  • 2019-12-11 12:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​ជាតិ​អប្សរា មាន​គម្រោង​ក្នុង​ការ​អនុវត្ត​ផែនការ​មួយ​ចំនួន ក្នុង​ការ​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ ព្រម​ទាំង​លើក​កម្ពស់​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​នៅ​ឆ្នាំ២០២០។

រូបភាព៖ អាជ្ញាធរជាតិអប្សរា

ក្នុង​កិច្ច​ប្រជុំ​ពេញ​អង្គ​លើក​ទី២៦ នៃ​គណៈកម្មាធិការ​អន្តរជាតិ សម្របសម្រួល​កិច្ច​គាំពារ​ និង​អភិវឌ្ឍន៍​តំបន់​ប្រវត្តិសាស្ត្រ​អង្គរ​ ហៅ​កាត់​ថា អាយស៊ីស៊ី-អង្គរ ឯកឧត្ដម ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែង​ពី​គម្រោង​ជួសជុល​ផ្លូវ​មួយ​ចំនួន​ដូច​ជា៖

  •  ការកសាងផ្លូវក្នុងទីក្រុងអង្គរធំ ការជួសជុលផ្លូវពីផ្លូវជាតិលេខ៦ចូលប្រាសាទបាគងនិងព័ទ្ធជុំវិញប្រាសាទបាគង

  • ការជួសជុលផ្លូវមុខប្រាសាទបន្ទាយក្តីនិងផ្នែកខាងជើងស្រះស្រង់

  • ការជួសជុលផ្លូវពីចំណុចស្វាយធំផ្លូវជាតិលេខ៦ទៅដល់រង្វង់មូលកូនដំរី 

  •  ការជួសជុលផ្លូវពីវង់ធំក្នុងភូមិព្រះដាក់ឆ្លងកាត់ប្រាសាទបន្ទាយសំរែ ភ្នំបូករហូតដល់ចំណុចស្ពានឆេះផ្លូវជាតិលេខ៦៦ 

  • ការជួសជុលផ្លូវពីប្រាសាទអង្គរវត្តមកព្រលានយន្តហោះអន្តរជាតិសៀមរាប

  • ការជួសជុលផ្លូវពីព្រលានយន្តហោះអន្តរជាតិសៀមរាបមកផ្លូវជាតិលេខ៦ត្រង់ចំណុចភ្លើងស្តុប

  • ការកែលម្អផ្លូវសម្ដេចវិបុលបញ្ញា សុខ អាន ចាប់ពីចំណុចបំបែកផ្លូវហ្សាលដឺហ្គោលរហូតទៅដល់រង្វង់មូលអប្សរា និងពីរង្វង់មូលអប្សរាទៅដល់ផ្លូវជាតិលេខ៦

ចំណែក​ឯ​គម្រោង​លើក​សោភ័ណភាព​រមណីយដ្ឋាន​អង្គរ​មាន​ដូច​ជា៖

  • គម្រោងរៀបចំប្រព័ន្ធស្វ័យប្រវត្តិស្រោចស្រពវាលស្មៅក្នុងបរិវេណ ប្រាសាទអង្គរវត្តឱ្យមានភាពបៃតងជានិច្

  • ផ្លូវកៅស៊ូមុខប្រាសាទអង្គរវត្តប្រវែង៣៥០ម៉ែត្រក៏នឹងត្រូវជួសជុលកែលម្អដោយមានការរៀបចំប្រព័ន្ធរំដោះទឹក ដាំកូនឈើ ផ្លូវដើរ ចញ្ចើមផ្លូវ និងសួនច្បារ៕

ប្រភព៖ អាជ្ញាធរជាតិ​អប្សរា

អត្ថបទ៖ ហ៊ីម រស្មី