ឡាន១០ម៉ូដែល វៀតណាមនិយមទិញជិះបំផុត នៅចុងឆ្នាំនេះ

  • 2019-12-12 02:28:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

របាយការណ៍លក់ពីក្រុមហ៊ុនរថយន្តក្នុងប្រទេសវៀតណាម បានឲ្យដឹងថា រថយន្ត Mitsubishi Xpander បានឈរនៅកំពូលតារាងលេខ១ ជារថយន្តលក់ដាច់បំផុតប្រចាំខែវិច្ឆិកា ដោយយកឈ្នះលើរថយន្ត Toyota Vios។ បន្ថែមពីនេះ រថយន្ត Kia Soluto បានលេចមុខជាលើកដំបូង លើកំពូលតារាងទាំង១០ បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការបាន ៣ខែ។

ខាងក្រោមនេះគឺជារថយន្តទាំង ១០ម៉ូដែល លក់ដាច់ខ្លាំងបំផុតនៅវៀតណាម ប្រចាំខែវិច្ឆិកា ២០១៩ នេះ៖

១) Mitsubishi Xpander៖ លក់បាន ២ ៦៩២គ្រឿង តម្លៃចន្លោះពីខ្ទង់ ២៤ ០០០ ដល់ខ្ទង់ ២៨ ០០០ដុល្លារ

២) Toyota Vios៖ លក់បាន ២ ៥៦១គ្រឿង តម្លៃចន្លោះពីខ្ទង់ ២១ ០០០ ដល់ខ្ទង់ ២៤ ០០០ដុល្លារ

៣) Hyundai Accent៖ លក់បាន ១ ៩៨៧គ្រឿង តម្លៃចន្លោះពីខ្ទង់ ១៨ ០០០ ដល់ខ្ទង់ ២៣ ០០០ដុល្លារ

៤) Hyundai Grand i10៖ លក់បាន ១ ៧៣៩គ្រឿង តម្លៃចន្លោះពីខ្ទង់ ១៣ ០០០ ដល់ខ្ទង់ ១៨ ០០០ដុល្លារ

៥) Ford Ranger៖ លក់បាន ១ ២៩១គ្រឿង តម្លៃចន្លោះពីខ្ទង់ ២៧ ០០០ ដល់ខ្ទង់ ៥២ ០០០ដុល្លារ

៦) Mazda3៖ លក់បាន ១ ១២៨គ្រឿង តម្លៃចន្លោះពីខ្ទង់ ២៨ ០០០ ដល់ខ្ទង់ ៣២ ០០០ដុល្លារ

៧) Kia Soluto៖ លក់បាន ១ ០១៦គ្រឿង តម្លៃចន្លោះពីខ្ទង់ ១៧ ០០០ ដល់ខ្ទង់ ១៩ ០០០ដុល្លារ

៨) Toyota Fortuner៖ លក់បាន ១ ០១៣គ្រឿង តម្លៃចន្លោះពីខ្ទង់ ៤៣ ០០០ ដល់ខ្ទង់ ៤៤ ០០០ដុល្លារ

៩) Kia Cerato៖ លក់បាន ១ ០១២គ្រឿង តម្លៃចន្លោះពីខ្ទង់ ២៤ ០០០ ដល់ខ្ទង់ ២៩ ០០០ដុល្លារ

១០) Honda City៖ លក់បាន ៨៣៣គ្រឿង តម្លៃចន្លោះពីខ្ទង់ ២៤ ០០០ ដល់ខ្ទង់ ២៦ ០០០ដុល្លារ

ប្រភព៖ Zing   ប្រែ​សម្រួល៖ សេង ឡុង