ទៅ​ដល់​ស្រុក​ភ្លាម ជម្រើស​ជាតិ​វៀតណាម​ទទួល​បាន​កាដូ​លើក​ទឹក​ចិត្ត​គ​រដូចភ្នំ

  • 2019-12-12 03:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​វៀតណាម​ទាំង​ប្រុស​និង​ស្រី​​បាន​មក​ដល់​ប្រទេស​ខ្លួន​វិញ​​ហើយកាល​ពី​ល្ងាច​ម្សិលមិញ ដោយ​មាន​ការ​ទទួល​ពី​អ្នក​គាំទ្រ​ជា​ច្រើន។

ក្នុង​ជំនួប​ជាមួយ​​នាយករដ្ឋមន្ត្រី​​វៀតណាម កីឡាករ​បាល់ទាត់​ផ្នែក​បុរស​ទទួល​បាន​រង្វាន់​លើក​ទឹក​ចិត្ត​ម៉ូតូ Winner X ម្នាក់​មួយ​គ្រឿង ខណៈ​ដែល​ផ្នែក​នារី​បាន​ម៉ូតូ​ម៉ាក Lead ម្នាក់​មួយ​គ្រឿង​ដូច​គ្នា។ ក្រៅ​ពី​រង្វាន់​ពី​រដ្ឋាភិបាល នៅ​មាន​ក្រុមហ៊ុន​ឯកជន​ជា​ច្រើន​ទៀត​ផ្ដល់​រង្វាន់​ដល់​ពួក​គេ។

ក្រុមហ៊ុន Vingroup បាន​ផ្ដល់​ម៉ូតូ​ម៉ាកVinFast ​ម្នាក់​មួយ​គ្រឿង​និង​ទឹក​ប្រាក់​ជិត​៩០០​ដុល្លារ​ដល់​ក្រុម​បាល់ទាត់​នារី ស្របពេល​លោក​គ្រូ​បង្វឹក Mai Duc Chung បាន​រថយន្ត VinFast មួយ​គ្រឿង​តម្លៃ​ជិត​៦​​ម៉ឺន​ដុល្លារ។ បើ​តាម​ផេក​ហ្វេសប៊ុក​របស់​សហព័ន្ធ​បាល់ទាត់​វៀតណាម ក្រុមហ៊ុន​​មួយ​បាន​​ឲ្យ​ក្រុម​បាល់ទាត់​បុរស​​ម៉ូតូ​អគ្គិសនី​ម្នាក់​មួយ​គ្រឿង ឯ​ផ្នែក​នារី​បាន​២​គ្រឿង។

​ក្រុមហ៊ុន​អាកាសចរ​២​គឺ  Vietjet និង Bamboo Airways បាន​ផ្ដល់​សេវា​ហោះហើរ​មិន​គិត​ប្រាក់​ពេញ​១​ឆ្នាំ​សម្រាប់​ក្រុម​បាល់ទាត់​បុរស​និង​ស្ត្រី ក៏​ដូច​ជា​ក្រុម​គ្រូ​បង្វឹក​ទាំង​​អស់។ នៅ​មាន​ក្រុមហ៊ុន​មួយ​ទៀត​ផ្ដល់​រង្វាន់​ដំណើរ​កម្សាន្ត​​ទៅ​ Resort លំដាប់​ផ្កាយ​៥៕ ​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ