អ្នកប្រើ iPhone 5s និង iPhone 6 ទទួលបានការអាប់ដេតចុងក្រោយពី Apple

  • 2019-12-12 06:22:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple បាន​បញ្ចេញ​កំណែ​ទម្រង់​ iOS 12.4.4 សម្រាប់​ឧបករណ៍ iOS ចាស់ៗ​ ​ក្នុង​គោល​បំណង​ជួសជុល​ចន្លោះ​ប្រហោង​ផ្នែក​សុវត្ថិភាព។

iPhone ​ចាស់ៗ​ដែល​អាច​អាប់ដេត​បាន​មាន iPhone 6 និង iPhone 5s ហើយ​សម្រាប់ iPad គឺ​បាន​​លើ iPad Air (ជំនាន់​មួយ), iPad mini 2 និង iPad mini 3 រួម​ទាំង iPod touch 6 ផង​ដែរ។ ​ការ​ផ្លាស់​ប្ដូរ​នៃ​កំណែ​ទម្រង់​ថ្មី​នេះ​មិន​មាន​និយាយ​អ្វី​ច្រើន​ឡើយ ដោយ​បាន​ប្រាប់​ថា​វា​ជា​ការ​អាប់ដេត​សុវត្ថិភាព​ដ៏​សំខាន់ និង​ណែនាំ​​ឲ្យ​គ្រប់​គ្នា​អាប់ដេត។

​គេ​​ចាប់​អារម្មណ៍​ថា iPhone 5s ​​នៅ​តែ​អាច​ទទួល​បាន​ការ​អាប់ដេត ខណៈ​ដែល​វា​មាន​​អាយុ​កាល​ ៦ ឆ្នាំ​ទៅ​ហើយ​នោះ។ ប្រៀប​ធៀប​នឹង​ក្រុមហ៊ុន​ស្មាតហ្វូន Android ភាគ​ច្រើន​ មាន​លក្ខខណ្ឌ​ផ្ដល់​កំណែ​ទម្រង់​ត្រឹម​ ១៨ ខែ​ប៉ុណ្ណោះ៕​​

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ សុខហេង