Nokia ចេញ​ផ្សាយ​ស្មាតហ្វូន​ធូរ​ថ្លៃ ៦០ ដុល្លារ ​ប្រើ Android 9 Go Edition

  • 2019-12-12 09:14:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទន្ទឹម​នឹង​ការ​ប្រកាស​ចេញ​នូវ Nokia 2.3 ​ក្រុមហ៊ុន HMD Global ក៏​ឆ្លៀត​ចេញ​ផ្សាយ​មួយ​ម៉ូឌែល​ផ្សេង​ទៀត​ឲ្យ​ឈ្មោះ 'Nokia C1' មក​ជាមួយ​ប្រព័ន្ធ Android 9 Go Edition ​ដែល​មាន​តម្លៃ​ត្រឹម ៦០ ដុល្លារ​តែ​ប៉ុណ្ណោះ។

+លក្ខណៈ​សម្បត្តិ​ម៉ាស៊ីន Nokia C1 មាន​ដូច​ខាង​ក្រោម៖

  • អេក្រង់: IPS ៥,៤៥ អ៊ីញ កម្រិត ៤៨០x៩៦០ ភីកសែល
  • អង្គ​គណនា: Quad-core ល្បឿន ១,៣GHz
  • RAM: ១GB
  • ROM: ១៦GB គាំទ្រ​ការ​បន្ថែម microSD Card ដល់ ៦៤GB
  • កាមេរ៉ា​មុខ: ៥MP
  • កាមេរ៉ា​ក្រោយ: ៥MP
  • គាំទ្រ: ការ​ប្រើប្រាស់​ស៊ីម ២
  • ថាមពល​ថ្ម: ២ ៥០០mAh
  • មាន​ប្រព័ន្ធ​វិទ្យុ៕

ម៉ូឌែល​នេះ​បច្ចុប្បន្ន​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​កេនយ៉ា ​ស្ថិត​នៅ​ជម្រើស ២ ពណ៌​រួម​មាន ក្រហម​និង​ប្រផេះ។ លើ​ទីផ្សារ​ប្រទេស​ដទៃ​មិន​ទាន់​ត្រូវ​បាន​ប្រកាស​ពី​កាលបរិច្ឆេទ​ជាក់លាក់​នៅ​ឡើយ៕

អានអត្ថបទ:

ប្រភព៖ techmoblog   ប្រែ​សម្រួល៖ កៅ រក្សា