ទីផ្សារ​ខែ​មករា​ជិត​បើក Haaland ឆ្លៀត​ទៅ​សួរ​សុខ​ទុក្ខ​ក្លឹប​អឺរ៉ុប​ចំនួន ២ ស្ងាត់​ៗ

  • 2019-12-12 12:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​ Erling Braut Haaland បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund និង​ក្លឹប​ RB Leipzig កាល​ពី​ថ្ងៃ​ពុធ​នេះ បើ​យោង​តាម​សារព័ត៌មាន​ Sky Sports អាល្លឺម៉ង់។

បើ​តាម​សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា Haaland បាន​ទៅ​ក្លឹប​ RB Leipzig មុន​ហោះ​ទៅ​កាន់ Dortmund។ កាល​ពី​ពេល​ថ្មីៗ​នេះ គ្រូ​បង្គោល​ Leipzig បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​ទៅ​ Haaland យ៉ាង​ខ្លាំង។

កាល​ពី​ប្រកួត​រវាង RB Salzburg និង Liverpool កាល​ពី​យប់​ថ្ងៃ​អង្គារ សារព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា មាន​អ្នក​ស៊ើបការណ៍​ពី​ជើង​កីឡាករ​ មក​ពី ៤០ក្លឹប បាន​មក​ទស្សនា​ពី​ទម្រង់​លេង​របស់​ Haaland។

ខ្សែ​ប្រយុទ្ធ​ន័រវែស​រូប​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ក្លឹប​អឺរ៉ុប​ធំៗ​ជា​ច្រើន​ណាស់ ក្រោយ​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។ Haaland រក​បាន ២៨គ្រាប់ ក្នុង ២២ប្រកួត​ គ្រប់​កម្មវិធី​របស់ Salzburg៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម