ចូលដល់ឆ្នាំ​២០២០! Jotun បង្កើន​ជម្រើស​ពណ៌ថ្នាំលាបថ្មីដល់ទៅ ១២ពណ៌

  • 2019-12-13 07:19:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


កាល​ពី​ល្ងាច​ថ្ងៃ​ទី 12 ខែធ្នូ ឆ្នាំ 2019 ក្រុមហ៊ុន​ថ្នាំ​លាប​មក​ពី​ប្រទេស​ន័រវែស Jotun បាន​រៀបចំ​សម្ពោធ​ជា​ផ្លូវ​ការ​នូវ​ផលិត​ផលថ្នាំលាប​ថ្មី Majestic True Beauty មាន​គុណភាព​ខ្ពស់​ សម្រាប់​លាបផ្ទៃ​ខាង​ក្នុងដែល​នឹង​ជួយ​បន្ថែម​​សោភ័ណភាព​ដល់​គេហដ្ឋាន​ ​និង​គម្រោង​អគារ​ឲ្យ​កាន់តែ​ស្រស់​ស្អាត​។

ថ្នាំ​លាប​នេះ ត្រូវ​បាន​ក្រុមហ៊ុន​ផ្ដោត​សំខាន់​ទៅ​លើ​ផ្ទៃ​ជញ្ជាំង​ផ្នែក​ខាង​ក្នុង​ ដែល​ស្រប​ទៅតាម​ពណ៌​ដែល​នឹង​ពេញ​និយម​នៅ​ឆ្នាំ 2020 ខាង​មុខ​ ជាមួយ​ជម្រើស​ពណ៌​ថ្មី​រហូត​ដល់​ 12 ​ពណ៌​ ស្រប​ពេលដែល​ Jotun យល់​ឃើញ​ថា​គេហដ្ឋាន​ស្រស់​ស្អាត​ជា​ប្រភព​នៃ​មោទនភាព​ និង​ជា​ទី​កន្លែង​ដែល​ផ្ដល់​នូវ​ផាសុកភាព​បំផុត​សម្រាប់​ការ​រស់នៅ​។

​   ថ្លែង​ក្នុង​ពិធី​សម្ពោធ​ខាង​លើ នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន Jotun ប្រចាំ​ប្រទេស​កម្ពុជា លោក Svein Johan Stub បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​៖ តាម​រយៈ​ផលិតផល​ថ្នាំ​លាប​ Majestic True Beauty ក្រុមហ៊ុន​បាន​ប្ដេជ្ញា​ផ្ដល់​ឲ្យ​ម្ចាស់​ផ្ទះ​នូវ​ពណ៌​ដ៏​ស្រស់​ស្អាត​ និង​អាច​ប្រើ​បានយូរ​អង្វែង​គួរ​ជាទី​គាប់​ចិត្ត​។

លោក Svein Johan Stub បន្តថា៖ សព្វ​ថ្ងៃ​នេះ ម្ចាស់​ផ្ទះ​ដែល​ឆ្លាតវៃ​ គឺ​មាន​ភាព​ជាក់លាក់​ក្នុង​ចិត្ត​នៅ​ពេល​ជ្រើសរើស​ពណ៌​ថ្នាំ​លាប​សម្រាប់​គេហដ្ឋាន​របស់​ខ្លួន​ និង​យល់​ច្បាស់​ពី​លទ្ធផល​ក្រោយ​ពេល​បាន​ប្រើប្រាស់​។ ពីព្រោះ​ថា​គេហដ្ឋាន​មួយ គឺ​វា​បាន​បង្ហាញ​ពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​ម្នាក់​ និង​ពី​របៀប​រស់នៅ​របស់​បុគ្គល​នោះ​ផង​ដែរ​។ ដូច្នេះ​ហើយ ថ្នាំ​លាប​ Majestic True Beauty ថ្មីរបស់ Jotun ត្រូវ​បាន​បង្កើត​ឡើង​ ដើម្បី​លើក​កម្ពស់​ និងបំពេញ​បន្ថែម​នូវ​ចក្ខុវិស័យ​ផ្នែក​សោភ័ណភាព​របស់​ម្ចាស់​គេហដ្ឋាន​នា​ពេល​បច្ចុប្បន្ន​ ក៏​ដូ​ច​ជា​ឆ្នាំ​ខាង​មុខ​ផង​ដែរ​។ សម្រាប់​ឆ្នាំ 2020 ដែល​នឹង​ខិត​ជិត​មក​ដល់​នេះ ថ្នាំ​ពណ៌​ថ្មីៗ​របស់ Jotun នឹង​ជួយ​បំផុស​គំនិត​ដល់​ម្ចាស់​គេហដ្ឋាន​ឲ្យ​រក​បាន​នូវ​ពណ៌​ដែល​ខ្លួន​ចូល​ចិត្ត និង​ពណ៌ដែលពេញ​និយម​ផងដែរ។

Majestic True Beauty គឺជា​ថ្នាំលាបមានគុណ​ខ្ពស់ សម្រាប់​លាប​ផ្ទៃ​ខាង​ក្នុង​ជាមួយ​ពណ៌​ស្រស់​ស្អាត ឆើតឆាយ​ដែល​ធ្វើឲ្យ​ជញ្ជាំង​ផ្ទះ​មាន​ភាព​រស់​រវើក។ ​នេះ​ជា​ភាព​វិជ្ជមាន​មួយ​ដែល Jotun នាំ​មុខ​គេ នៃ​បច្ចេកវិទ្យា​ TrueColour។ ជញ្ជាំង​ត្រូវ​បាន​ការពារ​ពី​សា្នម​ប្រឡាក់ និង​ងាយ​សម្អាត​គ្មាន​គូរ​ប្រដូច ដែល​នាំ​​ឲ្យ​គេហដ្ឋានរបស់លោកអ្នកស្រស់​ស្អាត​ស្ថិត​ស្ថេរ​យូរអង្វែង។

នាយកគ្រប់គ្រងទូទៅ​ក្រុមហ៊ុន Jotun ប្រចាំ​ប្រទេស​កម្ពុជា បាន​ពន្យល់​បន្ថែម​ទៀត​ថា ជា​រៀង​រាល់​ឆ្នាំ​ ប្រធាន​ផ្នែក​គ្រប់គ្រង​ពណ៌​របស់​ក្រុមហ៊ុន Jotun លោក​ស្រី Lisbeth Larsen និង​អ្នក​ប្រឹក្សា​យោបល់​អន្តរជាតិ​ផ្នែក​ពណ៌ បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង​សំខាន់​ៗ ទូទាំង​អាស៊ី​អាគ្នេយ៍ មជ្ឈិមបូព៌ា និង​អឺរ៉ុប​ ដើម្បី​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​ទូលំទូលាយ​ទៅ​លើ​ពណ៌ដែលនឹងពេញនិយម​ក្នុង​ការ​រចនា​ និង​ការ​ប្រើប្រាស់​ពណ៌​ ព្រមទាំង​អាកប្បកិរិយា​របស់​មនុស្ស និង​សង្គម​នៅ​ពី​ក្រោយ​ពួក​គេ​ផង​ដែរ​។ តាម​រយៈ​ពណ៌​ថ្មី​ទាំង 12 ដែល​បង្កើត​ឡើង​ដោយ Jotun សម្រាប់​ឆ្នាំ ​2020 ពណ៌​នីមួយ​ៗ​នឹង​បង្ហាញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ពិសេស​នៃ​ការ​រស់នៅ​ក្នុង​ពេល​បច្ចុប្បន្ន ឬ​ចរិត​លក្ខណៈ​ប្លែក​ៗ​របស់​មនុស្ស​។

ពណ៌ថ្មីទាំង 12 សម្រាប់ឆ្នាំ 2020 រួមមាន៖

-8546 LOCAL GREEN៖ ពណ៌​ខៀវ​ស្រងាត់​ ដែល​នាំ​មក​នូវ​ធម្មជាតិ​នៅ​ក្នុង​ផ្ទះ​

-11174 CURIOUS MIND៖ ពណ៌​លឿង​ស្លេក​ ដែល​អាច​បត់បែន​ និង​មាន​ភាព​ចាស់​ទុំ​ ស័ក្ដិសម​សម្រាប់​បុរស​

-20144 GROUNDED RED៖ ពណ៌​ដី​ក្រមៅ​

-5489 FREE SPIRIT៖ មាន​តុល្យភាព​ល្អ​រវាង​ពណ៌ខៀវ និងបៃតង

-20142 DAYDREAM៖ ពណ៌​ដី​ស្រាល និង​ស្រអាប់​

-4863 STATEMENT BLUE៖ ពណ៌​ខៀវ​ដិត ប្លែក និង​មាន​ភាព​ច្នៃ​ប្រឌិត​

-11173 HUMBLE YELLOW៖ ពណ៌​ទាន់​សម័យ និង​បញ្ជាក់​ពី​ការ​សម្រេច​ចិត្ត​ខ្ពស់​

-11175 ADVENTURE៖ ពណ៌​ដី​ដិត​លាយ​ជាមួយ​នឹង​ពណ៌​ទឹក​ក្រូច​

-20143 LIVELY RED៖ ពណ៌​ដី​ចាស់​លាយ​ជាមួយ​នឹង​ពណ៌​មាស​

-7637 EXHALE៖ ពណ៌ស្រាល ដែល​ផ្ដល់​អារម្មណ៍​សម្រាក​លម្ហែ​កាយ។

-20145 WISDOM៖ ពណ៌​ស្រា​ទំពាំងបាយជូរ​ក្រហម ស្ងប់ស្ងាត់ ប៉ុន្តែ​មាន​ឥទ្ធិពល​។

-5490 SERENE BLUE៖ ស្រស់ឆើតឆាយ និងស្ងប់ស្ងាត់ ដូចទៅនឹងផ្ទៃ​សមុទ្រ។

​ អំពី Jotun ៖

ក្រុមហ៊ុន Jotun ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ 1926 នៅ Sandefjord ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ន័​រ​វែ​ស Jotun ​គឺជា​ក្រុមហ៊ុន​ថ្នាំលាប​ដ៏​ធំ​បំផុត​មួយ​របស់​ពិភពលោក​ដែល​មានក្រុមហ៊ុននៅ​ជាង 100 ប្រទេស​ជុំវិញ​ពិភពលោក​។ ជាមួយនឹង​ការស្រាវជ្រាវ ​និង​ការច្នៃប្រឌិត​ពណ៌ Jotun ត្រូវបាន​គេ​ស្គាល់​ថា​ជា​ភាពស្រស់ស្អាត ការការពារ និង​ភាព​ធន់​នៃ​ថ្នាំលាប​ដែល​បាន​ផ្តល់ជូន ។ ដូច្នេះហើយ​បានជា​វា​បាន​ក្លាយទៅជា​ម៉ាក​ថ្នាំលាប​នៃ​ជម្រើស​សម្រាប់​អគារ​សំខាន់ៗ​ជាច្រើន​របស់​ពិភពលោក​។ ជាច្រើន​ឆ្នាំ​មកហើយ​ដែល Jotun​ បាន​លាប​អគារ Eiffel Tower អគារ​ភ្លោះ Petronas Tower អគារ Burj Khalifa និង​អគារ​ជាច្រើន​ដ៏ទៃទៀត​។

ក្នុងនាម​ជា​ក្រុមហ៊ុន​ធំ​មួយ​របស់​ប្រទេស​នេះ (​ដោយ​ធម្មជាតិ​ និង ​ដោយ​ឈ្មោះ​នៅក្នុង​ទេវ​កថា Norse jötunn គឺជា​ពូជ​របស់​មហា​យក្ស​មួយ​) ក្រុមហ៊ុន​នេះ​បាន​ចូលរួម​យ៉ាងសកម្ម​ជាមួយនឹង​ការច្នៃប្រឌិត​របស់​ន័​រ​វែ​ស​ និង​មាន​តួនាទី​ឈានមុខ​គេ​នៅក្នុង​ការ​រចនា​និង​ព្រឹត្តិការណ៍​​ការតាំងពិព័រណ៍​នៅ​ទូទាំង​ពិភពលោក​៕