ក្ដៅៗ! Klopp ព្រម​បន្ត​កុងត្រា​ជាមួយ Liverpool

  • 2019-12-13 12:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​ចាត់ការ​ក្លឹប Liverpool លោក​ Jurgen Klopp បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ​ក្លឹប​ Liverpool រហូត​ដល់​ឆ្នាំ២០២៤ នេះ​បើ​តាម​ការ​ប្រកាស​ជា​ផ្លូវ​ការ​របស់​ក្លឹប។

លោក Klopp បាន​ចូល​រួម​ជាមួយ​ហង្ស​ក្រហម​នៅ​ខែ​តុលា ឆ្នាំ២០១៥ ហើយ​នៅ​ខែ​កក្កដា ឆ្នាំ២០១៦ លោក​បាន​ចុះ​កុងត្រា​ជាមួយ​ក្លឹប​រយៈពេល ៦ឆ្នាំ​ ដែល​មាន​សុពលភាព​ដល់​ឆ្នាំ២០២២ ហើយ​នៅ​ថ្ងៃ​នេះ​ដែរ ក៏​បន្ត​រយៈពេល​ជាង ២ឆ្នាំ​ទៀត។

លោក​បាន​និយាយ​ក្នុង​ពេល​ចុះ​កុងត្រា​ថា ប្រសិន​បើ​លោក​គ្មាន​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សហការ​ជាមួយ​ក្លឹប​ទេ លោក​នឹង​ចុះ​កុងត្រា​ថ្មី​ទេ តែ​មក​ពី​លោក​មាន​ភាព​ជឿជាក់​លើ​ក្លឹប ទើប​ព្រម​បន្ត​រហូត​ដល់​ឆ្នាំ២០២៤។

តាំង​ពី​លោក Klopp មក​ដល់ Liverpool មក ក្លឹប​មួយ​នេះ​ ត្រូវ​បាន​គេ​សង្កេត​ឃើញ​ថា មាន​ការ​អភិវឌ្ឍ​ទម្រង់​លេង និង​លទ្ធផល​ ពី​មួយ​ឆ្នាំ ទៅ​មួយ​ឆ្នាំ។ ជាក់ស្ដែង​នៅ​ឆ្នាំ២០១៩​នេះ Liverpool បាន​ឈ្នះ​ពាន UEFA Champions League ជា​លើក​ទី ៦ ចំណែក​ឯ​ក្នុង​ Premier League វិញ ក្លឹប​មាន​ពិន្ទុ​ច្រើន​បំផុត​តាំង​ពី​ឆ្នាំ១៩៩០៕

ប្រភព៖ Liverpool FC   ប្រែ​សម្រួល៖ ហ៊ីម រស្មី