ថ្ងៃនេះ! កុំភ្លេចឆៀងចូលពិព័រណ៍ខ្នាតធំប្រមូលផ្តុំទំនិញខ្មែរ និងថៃសម្បូរបែបនៅកោះពេជ្រ

  • 2019-12-15 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ល្អ​ សម្រាប់​បង​ប្អូន​ដែល​ចូល​ចិត្ត​ដើរ​​ទិញ​ទំនិញ និង​របស់​ប្រើ​ប្រាស់​ចាំបាច់​ឲ្យ​ទាន់​មុន​ដាច់​ឆ្នាំ ដើម្បី​ត្រៀម​ស្វាគមន៍​ឆ្នាំ​ថ្មី ព្រោះ​ ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ នាំចេញ-នាំ​ចូល​លើក​ទី ១៤ (The 14th Cambodian & Import-Export Goods Exhibition 2019) នឹង​លេច​ឡើង​ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ​ភ្នំពេញ រយៈពេល​ ៤ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី ១៥ - ១៨ ធ្នូ ឆ្នាំ​២០១៩​​ ចាប់​ពី​ម៉ោង ៩ព្រឹក រហូតដល់​ម៉ោង ៨យប់។

កាន់​តែ​ធំ ប្រមូល​ផ្តុំ​ដោយ​ប្រម៉ូសិន និង​ទំនិញ​យ៉ាង​សម្បូរ​បែប អម​ដោយ​​កម្មវិធី​សប្បាយ​ៗ​ជាច្រើន​ប្លែក​ពី​ឆ្នាំ​មុនៗ លើក​នេះ​ស្ថាន​តំណាង​ពាណិជ្ជកម្ម​ថៃ​ ប្រចាំ​នៅ​កម្ពុជា បាន​ប្រកាស​គោរព​អញ្ជើញ​ លោក លោក​ស្រី ជា​ពិសេស ទៅ​ទស្សនា​ស្តង់​ទំនិញ​ថៃ ដែល​មាន​ឈ្មោះថា Thai Pavilion ដែល​មាន​ទីតាំង​ស្ថិត​នៅ​ស្តង់​លេខ K01 -K12 ។

ស្តង់​ទំនិញ​ថៃ (Thai Pavilion) មាន​ក្រុមហ៊ុន​ចំនួន ១០​ ដែល​ជា​តំណាង​ចែក​ចាយ​ទំនិញ​ថៃ​នៅ ​កម្ពុជា​នឹង​នាំ​យក​ទំនិញ ថៃ​ជាច្រើន​ប្រភេទ​មក​ដាក់​តាំង​ដូចជា ផលិតផល​ម្ហូប​អាហារ​ ផលិតផល​ធ្វើ​ពី​ស្បែក​ ហូល​ផាមួង​ និង​ម៉ាស៊ីន​ចំរោះ​ទឹក​ជា​ដើម ដែល​សុទ្ធ​សឹង​ជា​ទំនិញ​​មាន​គុណភាព ខ្ពស់​ និង​តម្លៃ​សមរម្យ។

កុំ​ភ្លេច! ជួប​គ្នា​នៅ «ពិព័រណ៍​ផលិតផល​ខ្មែរ និង​ទំនិញ នាំចេញ-នាំ​ចូល​លើក​ទី ១៤» នៅ​កោះ​ពេជ្យ ៣ថ្ងៃប៉ុណ្ណោះ ចាប់​ពី​ថ្ងៃ​ទី ១៥ - ១៨ ធ្នូ ឆ្នាំ​២០១៩​​

ណារីតា

អត្ថបទពេញនិយម
អត្ថបទថ្មី