ស្លាប់បីនាក់ទៀតហើយ! ក្រោយរញ្ជួយដីកម្រិតធ្ងន់ វាយប្រហារហ្វីលីពីន

  • 2019-12-16 01:51:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៣​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ដែល​រញ្ជួយ​ដី​កម្រិត ៦,៨​វ៉ិចទ័រ​វាយ​ប្រហារ​កោះ Mindanao ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ហ្វីលីពីន​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​សម្លាប់​ក្រោយ​ពេល​ដែល​អគារ​បាក់​រលំ​សង្កត់​លើ​ពេល​រញ្ជួយ​ដី។ ក្នុង​ចំណោម​អ្នក​រង​គ្រោះ​ទាំង​អស់ ក្នុង​នោះ​ក៏​មាន​ក្មេង​ស្រី​អាយុ ៦​ឆ្នាំ​ម្នាក់​​ផង​ដែរ។ ចំណែក​ឯ​រូបភាព និង​វីដេអូ​ដែល​ចែកចាយ​ក្នុង​បណ្ដាញ​សង្គម បាន​បង្ហាញ​ពី​ទិដ្ឋភាព​មនុស្ស​ម្នាក់​នាំ​គ្នា​ជម្លៀស​ខ្លួន ក៏​ដូច​ជា​ការ​ខូច​ខាត​មួយ​ចំនួន​នៅ​តាម​សណ្ឋាគារ​និង​ហាង​ទំនិញ​ផង​ដែរ​នៅ​លើ​កោះ​ធំ​បំផុត​ទី​ពីរ​របស់​ហ្វីលីពីន​នេះ។

ដោយ​ឡែក​ពលរដ្ឋ​ក្នុង​តំបន់ បាន​រាយការណ៍​ថា​សាលា​រៀន​ជា​ច្រើន​ត្រូវ​បាន​រង​ការ​ខូច​ខាត​ធ្ងន់ធ្ងន់ ប៉ុន្តែ​សំណាង​ល្អ​មិន​មាន​សិស្ស​សាលា​រង​របួស​នោះ​ទេ​ដោយ​សារ​ជា​ថ្ងៃ​ឈប់​សម្រាក។ យ៉ាង​ណា​មិញ សាលា​ត្រូវ​បាន​បិទ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ហើយ​ស្ពាន​មួយ​ចំនួន​ត្រូ​វបាន​ផ្អាក​ការ​ធ្វើ​ចរាចរ​ជា​បណ្ដោះ​អាសន្ន​ដោយ​សារ​មាន​ស្នាម​ប្រេះ។

គួរ​ឲ្យ​ដឹង​ថា នេះ​ជា​គ្រោះ​រញ្ជួយ​ដី​កម្រិត​ខ្លាំង​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ដែល​វាយ​ប្រហារ​មក​លើ​កោះ Mindanao ដោយ​កាល​ពី​ខែ​តុលា​កន្លង​ទៅ​ក៏​មាន​គ្រោះ​រញ្ជួយ​ដី​កម្រិត ៦,៦​វ៉ិចទ័រ​វាយ​ប្រហារ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ ១៤​នាក់​ស្លាប់​ផង​ដែរ៕

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម