ជនជាតិអាមេរិក​មិន​ដល់ ១០ ភាគរយ​ទេ ហ៊ាន​ចាយ​លុយ ១ ពាន់​ដុល្លារ​ទិញ​ស្មាតហ្វូន

  • 2019-12-16 02:31:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​ទិន្នន័យ​ស្រាវជ្រាវ​ចេញ​ពី NPD បាន​បង្ហាញ​ឲ្យ​ឃើញ​ថាជនជាតិ​អាមេរិក​ក្រោម ១០ ភាគរយ​តែ​ប៉ុណ្ណោះ ដែល​បាន​ចំណាយ​ថវិកា​ទៅ​លើ​ស្មាតហ្វូន​មាន​តម្លៃ​លើស​ពី ១ ពាន់​ដុល្លារ។

របាយការណ៍​ដដែល​ក៏​សង្កត់​ធ្ងន់​ថា​ក្នុង​ចំណោម​តួ​លេខ​នោះ ភាគ​ច្រើន​ចេញ​ពី​អ្នក​ប្រើប្រាស់​ដែល​រស់នៅ​ក្នុង​ទីក្រុង New York និង Los Angeles ដោយ​មិនមែន​មក​ពី​មូលហេតុ​នៃ​ការ​រក​បាន​ចំណូល​ខ្ពស់ ផ្ទុយ​ទៅ​វិញ​ដោយ​សារ​ទីក្រុង​ទាំង​ពីរ​រាប់​ចូល​ជា​តំបន់​នៃ​មជ្ឈមណ្ឌល​ប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​ញាំង​ឲ្យ​អ្នក​ប្រើប្រាស់​ចង់​ស្គាល់​ចង់​ដឹង​ពី​បច្ចេកវិទ្យា​និង​មុខងារ​ថ្មី​ទំនើប​លើ​ស្មាតហ្វូន។

តាម​ទិន្នន័យ​នេះ​សោត​អាច​ឲ្យ​យើង​ដឹង​បាន​ថា​បច្ចេកវិទ្យា 5G ទំនង​ជា​មិន​អាច​ទទួល​បាន​ការ​គាំទ្រ​ខ្លាំងក្លា​នោះ​ទេ​នៅ​ទីផ្សារ​អាមេរិក ​ព្រោះ​បើ​តាម​ភាព​ជាក់ស្តែង​និង​ដំណឹង​ល្ហិចល្ហៀង​សព្វថ្ងៃ​ស្មាតហ្វូន​មាន​ប្រើ 5G ក៏​តម្លៃ​សុទ្ធ​ឡើង​ដល់​ខ្ទង់​ពាន់​ដុល្លារ​ទាំង​អស់ ជា​ហេតុ​រុញ​ឲ្យ​អតិថិជន​អាចមាន​ចិត្ត​ស្ទាក់ស្ទើរ​ជា​មិន​ខាន។

រំឭក​ថា​នៅ​ទីផ្សារ​អាមេរិក iPhone 11 បាន​លក់​ដល់​ដាច់​ស្តុក ​ពោល​ជា​ជោគជ័យ​ធំធេង​បើ​ធៀប​នឹង​ iPhone 11 Pro/iPhone 11 Pro Max ក៏​ដោយ​សារ​កត្តា​តម្លៃ​ដែល Apple បញ្ចុះ​ទាប​ជាង​ឆ្នាំ​ទៅ ៥០ ដុល្លារ​មក​សល់​ត្រឹម ៦៩៩ ដុល្លារ​នៃ​ទំហំ 64GB៕

អានអត្ថបទ:

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ កៅ រក្សា