កំពូល YouTuber ល្បីឈ្មោះ PewDiePie ប្រកាសឈប់ផលិតវីដេអូ YouTube

  • 2019-12-16 03:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល YouTuber ដ៏ល្បីឈ្មោះ ដែលគេស្គាល់ទូទាំងពិភពលោក PewDiePie បានប្រកាសថា លោកនឹងឈប់ពី YouTube នៅក្នុងឆ្នាំ២០២០។

YouTuber វ័យ៣០ឆ្នាំ សញ្ជាតិស៊ុយអែត ដែលមានឈ្មោះពិតថា Felix Arvid Ulf Kjellberg មានចំនួន Subscriber រហូតដល់ទៅ ១០២លាននាក់ បាននិយាយនៅក្នុងវីដេអូចុងក្រោយរបស់ខ្លួនថា "ខ្ញុំនឹងសម្រាកពី YouTube នៅឆ្នាំក្រោយ។ ខ្ញុំចង់និយាយវាមុនឲ្យហើយ ព្រោះខ្ញុំបានសម្រេចចិត្តរួចហើយ”។

ជាមួយគ្នានេះ PewDiePie បានបន្ថែមទៀតថា "ខ្ញុំហត់ណាស់។ ខ្ញុំពិតជាហត់មែនទែន។ ឆ្នាំក្រោយ ខ្ញុំនឹងទៅឆ្ងាយមួយរយៈ។ ខ្ញុំនឹងពន្យល់នៅពេលក្រោយ"។

គួរឲ្យដឹងថា PewDiePie អាចរក View បានរហូតដល់ទៅ ២៤ពាន់លានដងឯណោះ ក្រោយប្រលូក YouTube អស់រយៈពេលជាង ១០ឆ្នាំមកនេះ។ មិនតែប៉ុណ្ណោះ ថែមទាំងមានចំនួន Follower លើ Instagram ដល់ទៅ ២០លាននាក់ និង ១៨លាននាក់លើ Twitter ផងដែរ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម