តារាកូរ៉េ ៧រូប ចែករំលែកវិធីថែរក្សារាងងាយៗ អ្នកណាៗក៏អាចធ្វើបាន
- 2019-12-16 04:03:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាកូរ៉េ ៧រូប ចែករំលែកវិធីថែរក្សារាងងាយៗ អ្នកណាៗក៏អាចធ្វើបាន
ចន្លោះមិនឃើញ
គ្រប់គ្នាតែងតែស្ងើចសរសើរពីសម្រស់និងរាងដ៏សិចស៊ីរបស់តារាកូរ៉េ។ តារានីមួយៗសុទ្ធតែមានវិធីខុសៗដើម្បីធ្វើឱ្យរាងស្អាត។ វិធីទាំងនោះមិនជាពិបាកដូចអ្វីដែលអ្នកនោះទេ គ្រាន់តែអ្នកត្រូវបែងចែកអាហារនឹងពេលវេលាញ៉ាំឱ្យបានត្រឹមត្រូវ។ តោះមកមើលពីវិធីងាយៗទាំងនោះទៅមើល! តើអ្នកពេញចិត្តមួយណា?
១. IU
តារាដែលមានរាងតូចច្រឡឹងរូបនេះញ៉ាំផ្លែប៉ោមជារៀងរាល់ថ្ងៃ។ ផ្លែប៉ោមសំបូរទៅដោយវីតាមីន និង ហ្វៃបឺរ (Fiber) ដែលសក្ដិសមបំផុតសម្រាប់ការសម្រកទម្ងន់ព្រោះវាមានកាល់ឡូរីតិចបំផុត។ អាហារប្រចាំថ្ងៃរបស់ IUគឺ ផ្លែប៉ោមមួយ ដំឡូងផ្អែម២ ទឹកដោះគោមួយកែវនិងទឹកក្រូចមួយកែវ។
២. Park Shin Hye
Park Shin Hye ក៏មានវិធីថែរក្សារាងផ្ទាល់ខ្លួនដែរគឺការញ៉ាំបន្លែបៃតង និងហាត់ប្រាណ។ ជាធម្មតាតារារូបនេះតែងតែញ៉ាំបន្លែបៃតង អាហារជាតិម្សៅតិច និងមានខ្លាញ់ឬជាតិស្ករតិច។ Park Shyn Hye ក៏ផ្តោតទៅលើការហាត់ប្រាណដែរ ពោលគឺនាងហាត់ប្រាណជាប្រចាំដើម្បីឱ្យខ្លួនមានលំនឹងនិងរហ័សរហួន។
៣. Jihyo ក្រុម Twice
Jihyo មានស្បែកស្អាតពីធម្មជាតិ ហើយថែមទាំងមានរាងស្អាតទៀត។ Jihyoញ៉ាំសាលាដជារឿយៗក៏ព្រោះតែវាជួយឱ្យនាងឆ្អែតបានយូរដោយសារតែហ្វៃបឺរ (Fiber)។ នៅពេលដែលនាងឃ្លានខ្លាំងនាងតែងតែញ៉ាំពោតដើម្បីជាជំនួយ។
៤. Suzy
តារាដែលមានសម្រស់ស្រស់ស្អាតឥតខ្ចោះ តែងតែញ៉ាំដំឡូងផ្អែម ទ្រូងមាន់ និងទឹកដោះគោមួយកែវសម្រាប់អាហារពេលព្រឹក។ រីឯអាហារថ្ងៃត្រង់វិញនាងតែងតែញ៉ាំស្ពៃក្តោប ជាមួយបាយសម្រូប។ នាងក៏បានបញ្ជាក់ថា ញ៉ាំតិចបំផុតតាមដែលអាចធ្វើទៅបានហើយកុំភ្លេចការហាត់ប្រាណ។ ដំឡូងផ្អែមមានកាល់ឡូរីទាបប៉ុន្តែសម្បូរទៅដោយវីតាមីន E ដែលល្អសម្រាប់រាងកាយ។
៥. Soyou
តារារូបនេះមានរបបអាហារខុសពីគេបន្តិច។ អាហាររបស់ Soyou តែងតែមានជាតិម្សៅតែមានបរិមាណតិច។ សម្រាប់អាហារពេលព្រឹក នាងញ៉ាំដំឡូងផ្អែមមួយដុំ។ ចំណែកឯអាហារថ្ងៃត្រង់គឺមាន ស៊ុតចំនួន៣ និងសាំងវិច១ និងអាហារពេលយប់ញ៉ាំតែ Kimbap ៣ដុំប៉ុណ្ណោះ។
៦. Dasom ក្រុម Sistar
Dasom គឺផ្តោសំខាន់លើត្រសក់ព្រោះថា ត្រសក់មានជាតិកាល់ស្យូមដែលជួយកម្ចាត់ជាតិពុលក្នុងខ្លួននិងជាអាហារដែលសម្បូរហ្វៃបឺរ (Fiber) ផងដែរ។ អាហារគ្រប់ពេលរបស់នាងគឺត្រូវមានត្រសក់មួយ សាលាដ និងចេកមួយ។ ក្នុងរយៈពេលតែ៣សប្តាហ៍នាងនឹងទទួលបានរាងស្រស់ស្អាតហើយសុខភាពល្អ។
៧. Yoon Eun Hye
សម្រាប់អាហារពេលព្រឹក នាងញ៉ាំបាយមួយចានជាមួយស៊ុបសណ្តែក គីមឈី ស៊ុតស្ងោរ និងសាលាដ។ ប៉ុន្តែសម្រាប់អាហារថ្ងៃត្រង់វិញនាងញ៉ាំច្រើនបន្តិចមាន បាយមួយចាន ស៊ុបក្តាម ដំឡូង សាលាដ សណ្តែកដីស្ងោរ និងគីមឈី។ Yoon Eun Hye ជាមនុស្សឃ្លានច្រើន ហេតុនេះហើយពេលល្ងាចនាងញ៉ាំផ្លែឈើនិងអាហារសម្រន់ផ្សេងទៀត។ នាងបន្ថយអាហារពេលយប់ ហើយញ៉ាំតែស៊ុបផ្សិត ត្រី អាំងបន្តិច សណ្តែក និងគីមឈី។ ចំពោះបង្អែមវិញគឺ ស្ត្រប៊ែរី ១០ទៅ២០ផ្លែ ៕