ដឹងអត្តសញ្ញាណបុរសម្នាក់ដែលនាំ Tim Cook ដើរកម្សាន្តនៅប្រទេសថៃថ្ងៃមុន
- 2019-12-16 08:02:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងអត្តសញ្ញាណបុរសម្នាក់ដែលនាំ Tim Cook ដើរកម្សាន្តនៅប្រទេសថៃថ្ងៃមុន
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុនលំដាប់កំពូលអាមេរិក Apple បានមកធ្វើដំណើរកម្សាន្តនៅឯប្រទេសថៃកាលពីសប្តាហ៍មុន ហើយក្នុងរូបភាពបង្ហោះជាច្រើនសន្លឹកគេឃើញ Tim Cook មានបុរសប្លែកមុខមួយរូបតាមនៅក្បែររហូត។
តាមពិតទៅបុរសរូបនោះមានឈ្មោះថា Joe Jirasak ដោយលោកជាជនជាតិថៃ ហើយជាអ្នកថតរូបល្បីឈ្មោះមួយរូប ដែលអត្តសញ្ញាណពិសេសប្រចាំខ្លួនគឺជាអ្នកជំនាញថតរូបដោយប្រើប្រាស់ត្រឹមកាមេរ៉ា iPhone មិនថាតែការផលិតរូបភាពធម្មតាឬប្រភេទរូបភាពដាក់លើផ្ទាំងប៉ាណូធំៗឡើយ។
ជាបុគ្គលល្បីឈ្មោះមួយរូបលើបណ្តាញសង្គម Instagram ដែលទទួលបាន Follower ប្រមាណ ៤២២ ០០០ នាក់ ជារៀងរាល់ថ្ងៃលោកបានចែកចាយរូបភាពស្អាតៗជាច្រើន ដោយសុទ្ធសឹងថតដោយប្រើប្រាស់ iPhone និងប្រើ Drone សម្រាប់ថតទិដ្ឋភាពពីខាងលើ។
បង្វែរទៅមើលដំណើរកម្សាន្តរបស់មេធំ Apple លោក Jirasak ក៏បាននាំ CEO រូបនេះទៅកម្សាន្តតាមដងទន្លេ Chao Phraya និងទៅទស្សនាវត្ត Arun មុនធ្វើដំណើរទៅសាលា Satit-Chula ដែលនៅទីនោះក្មេងៗមានប្រើប្រាស់ iPad ដើម្បីជំនួយដល់ការសិក្សា។ លើសពីនេះលោក Cook ក៏បានជួបបង្ហាញការរាក់ទាក់ជាមួយក្រុមបាល់ទះនារី ដែលទើបឈ្នះមេដាយមាសនៅស៊ីហ្គេមកន្លងទៅផងដែរ៕
អានអត្ថបទ: