vivo នឹងបញ្ចេញអាវុធខ្លាំងមួយទៀត វាយលុកទីផ្សារកម្ពុជានៅចុងឆ្នាំ ២០១៩

  • 2019-12-17 07:12:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតៗ​ទៅ​មាន​រយៈពេល ២ ឆ្នាំ​ជាង​មក​ហើយ​ដែល​ក្រុមហ៊ុន vivo បាន​ឈាន​ជើង​ចូល​ប្រឡូក និង​ប្រកួត​ប្រជែង​ក្នុង​វិស័យ​ទូរសព្ទ​ដៃ​ស្មាតហ្វូន​នៅ​ក្នុង​ទីផ្សារ​ប្រទេសកម្ពុជា។

ទូរសព្ទ​ដៃ​ស្មាតហ្វូន vivo គឺ​ជា​ទូរសព្ទ​ដៃ​ដែល​មាន​បច្ចេកវិទ្យា​ដ៏​សម្បូរ​បែប ទោះ​មិនមែន​ស្ថិត​នៅ​ក្នុង​លំដាប់​កំពូល​ក៏​ដោយ​ ប៉ុន្តែ​ក្រុមហ៊ុន vivo ក៏​កំពុង​តែ​ខិតខំ​ប្រឹងប្រែង​ខ្លាំង​នៅ​ក្នុង​វិស័យ​ស្មាតហ្វូន​របស់​ខ្លួន​ឲ្យ​កាន់​តែ​មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ក្នុង​ទីផ្សារ​អាស៊ី​ផង​ដែរ។

ចំពោះ​ការ​រចនា​ម៉ូត​ទៅ​លើ​ស្មាតហ្វូន​ម៉ូឌែល​នីមួយៗ​វិញ​គឺ​សុទ្ធសឹង​តែ​មាន​ការ​ច្នៃប្រឌិត​ខ្ពស់ និង​មាន​លក្ខណៈ​ទាក់ទាញ​ចិត្ត​សម្រាប់​មនុស្ស​គ្រប់វ័យ។ ​ស្មាតហ្វូន​នីមួយៗ​ត្រូវ​បាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​មិន​ចាញ់​ការ​ច្នៃប្រឌិត​ស្មាតហ្វូន​ដទៃឡើយ។ ​អាច​និយាយ​បាន​ថា​គឺ​ជា​ស្មាតហ្វូន​ដែល​កំពុង​មាន​ប្រជាប្រិយភាព​ខ្លាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន​នេះ​ផង​ដែរ។

នៅ​ចុង​ឆ្នាំ​នេះ​ដែរ​ក្រុមហ៊ុន vivo នឹង​មាន​កាដូ​ពិសេស​មួយ​ជូន​ទៅ​កាន់​អ្នក​ទាំងអស់​គ្នា​ដោយ​បាន​ធ្វើ​ការ​ត្រៀម​បញ្ចេញ​សែស្រឡាយ​ត្រកូល v មួយ​ទៀត​ ដែល​វា​ជា​ម៉ួឌែល​ចុង​ឆ្នាំ ២០១៩​ និង​ដើម​ឆ្នាំ ២០២០។ បើ​តាម​ការ​ប៉ាន់ស្មាន ស្មាតហ្វូន​ដែល​ជា​បង​ប្អូន​សែស្រឡាយ​ត្រកូល V នេះ​នឹង​មាន​វត្តមាន​នៅ​ក្នុង​ប្រទស​កម្ពុជា​​នា​ពេល​ឆាប់ៗ​នេះ​ហើយ។ ចង់​ដឹង​ឲ្យ​កាន់​តែ​ច្បាស់​ចំពោះ​វត្តមាន​ស្មាតហ្វូន​ជំនាន់​ចុង​ក្រោយ​នៃ​ត្រកូល v នេះ​នឹង​មក​ដល់​នៅ​ពេល​ណា​នោះ​ សូម​អ្នក​ទាំង​អស់​គ្នា​ធ្វើ​ការ​តាមដាន​ជា​មួយ​នឹង​ផេកផ្លូវការ vivo Kh៕

អត្ថបទថ្មី